បើតាមការអះអាងរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ជនសង្ស័យប៉ាឡេស្ទីនពីរនាក់ បានប៉ុនប៉ងចូលមកក្នុងទឹកដីអ៊ីស្រអែល ពីភាគខាងត្បូងតំបន់ Gaza Strip និងបំផ្លិចបំផ្លាញរនាំងការពារសន្តិខុស ហើយកងកម្លាំង IDF ក៏បានសម្រេចិត្តបើកការបាញ់ប្រហារទៅលើពួកគេតែម្តង។
ជាលទ្ធផលជនសង្ស័យម្នាក់ក្នុងចំណោមនោះបានស្លាប់។ ក្រោយមកទៀត កងកម្លាំង IDF បានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន ០២នាក់ទៀត ដែលបានជ្រៀតចូលមកអ៊ីស្រាអែល ហើយគ្រវែងគ្រឿងផ្ទុះមកលើកងកម្លាំង IDF។
គួរជម្រាបថា នាពេលកន្លងទៅនេះ កងទ័ពអ៊ីស្រាអែលបានផ្តាច់ជីវិតជនជាតិប៉ាឡេស្ទីនជិត ៥០នាក់ហើយ នៅឯព្រំដែនរវាងអ៊ីស្រាអែល និងតំបន់ Gaza Strip ដោយក្នុងនោះភាគច្រើន គឺជាអ្នកចូលរួមក្នុងការធ្វើសកម្មភាពប្រឆាំងតវ៉ាទ្រង់ទ្រាយធំៗ ដែលគេឲ្យឈ្មោះថា Great March of Return។ អ៊ីស្រាអែល បានបកស្រាយពីទង្វើរបស់ខ្លួនថា គឺជាភាពចាំបាច់ដើម្បីការពារព្រំដែន៕