លោក ហ៊ុន​ ម៉ានី ចុះអនុស្សរណៈយោគយល់គ្នា ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់ការធ្វើដំណើររបស់បងប្អូនកម្មករ-កម្មការិនី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ហ៊ុន​ ម៉ានី ចុះអនុស្សរណៈយោគយល់គ្នា ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់ការធ្វើដំណើររបស់បងប្អូនកម្មករ-កម្មការិនី

30/04/2018
(ភ្នំពេញ)៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក បេឡាជាតិរបបសន្តិសុខសង្គម បានលើកឡើងថា រហូតមកបច្ចុប្បន្ននេះ ប.ស.ស បានដឹកនាំមន្ត្រីជំនាញ បានចុះទៅអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ម្ចាស់យានយន្តដឹកកម្មករ និយោជិត នៅទូទាំងប្រទេសបានចំនួន៤២៦២នាក់ ដែលប្រមូលផ្តុំនៅកន្លែងផ្សេងៗគ្នា។
លោក អ៊ុក សមវិទ្យា បានថ្លែងបែបនេះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោករួមជាមួយលោក ហ៊ុន ម៉ានី ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ក្នុងការធ្វើដំណើររបស់បងប្អូនកម្មករ កម្មការិនី និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំទាំងពីរស្ថាប័ន នៅសណ្ឋាគារ ភ្នំពេញ រាជធានីភ្នំពេញ។
លោក អ៊ុក សមវិទ្យា បានថ្លែងយ៉ាងដូច្នេះថា «ប.ស.ស បានយកចិត្តទុកដាក់បំផុតចំពោះការងារចរាចរណ៍ ដូចជាបានចុះស្រង់ស្ថិតិអ្នកអ្នកបើបរ យានយន្តដឹកកម្មករ និយោជិតរហូតមកដល់ពេលនេះមានចំនួន៤២៦២នាក់ ហើយនឹងកំពុងបន្តអប់រំផ្សព្វផ្សាយជូនពួកគាត់ មិនតែប៉ុណ្ណោះ ប.ស.ស នឹងបន្តចុះអប់រំច្បាប់ចរាចរណ៍ផ្លូវគោកដល់កម្មកម្មករនិយោជិត នៅតាមតំបន់ផ្សេងៗទៀត»។
ជាមួយគ្នានេះលោក អ៊ុ​ក សម វិទ្យា បានបន្តថា បន្ទាប់ពីចុះអនុស្សរណៈយោគយល់គ្នានេះ រួចសមាជិក ប.ស.ស ​និងអ្នកបើកបររថយន្តដឹកកម្មករ ទទួលបានការអប់រំអំពីសុវត្ថិភាពចរាចរណ៍ កាត់បន្ថយ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។
ទទឹមនឹងនេះ ប.ស.ស បានកិច្ចយកចិត្តទុកដាក់បំផុតចំពោះការងារចរាចរណ៍ដូចជា៖
* ចុះស្រង់ស្ថិតិអ្នកបើកបរយានយន្តដឹកកម្មករ ហើយបញ្ចូលជាសមាជិក ស.ស.យ.ក
* ចុះផ្សព្វផ្សាយអប់រំ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់កម្មករនិយោជិត និងអ្នកបើកបរយានយន្តដឹកកម្មករនៅតាមរោងចក្រប្រមូលផ្តុំ និងកន្លែងផ្សែងៗទៀត
* ចុះបណ្តុះបណ្តាល
* ប្រឡងផ្តល់បណ្ណបើកបរឱ្យបណ្ណបើកបរស្របតាមប្រភេទយានដល់អ្នកបើកបរយានយន្ត
ដឹកកម្មករ
ចុះបណ្តុះបណ្តាលគ្រូបង្គោលផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់បណ្តុះបណ្តាលដល់អ្នកបើកបរយានយន្តដឹកកម្មករ ប្រតិភូបុគ្គលិក និងសហជីពមូលដ្ឋាន
* ចុះបណ្តុះបណ្តាលភ្នាក់ងារសង្រ្គោះបឋមសម្រាប់អ្នកបើកបរដឹកកម្មករ ប្រតិភូ បុគ្គលិក សហជីពមូលដ្ឋាន និងគ្រូពេទ្យប្រចាំរោងចក្រ
* ចុះបំពាក់បដាពាក្យស្លោកនៅតាមរោងចក្រ
* ចុះសម្របសម្រួលពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាដើម។
ពាក់ព័ន្ធនឹងនេះ លោក ហ៊ុន​ ម៉ានី បានលើកឡើងថា សហព័ន្ធសហភាពយុវជនកម្ពុជា បានបើកទំព័រថ្មីមួយទៀត នៃភាពជាដៃគូជាមួយស្ថាប័នសាធារណៈ ក្នុងការចូលរួមវចំណែកដល់ការបណ្តុះបណ្តាលអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនបងប្អូនកម្មករ និយោជិត និងអ្នកបើកបររថយន្តដឹកកម្មករ ឱ្យបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត ពីសុវត្ថិភាពដឹកជញ្ជូនកម្មករនិយោជិត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សុជីវធម៌ក្នុងការបើកបរ និងសកម្មភាពសំខាន់ៗចាំបាច់ផ្សេងទៀតតាមតម្រូវការជាក់ស្តែង។
មិនតែប៉ុណ្ណោះលោក ហ៊ុន ម៉ានី ក៏បានសម្តែងនូវសុទិដិ្ឋនិយម និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងកក់ក្តៅ ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ស្ថាប័នទាំងពីរ៕