អ្នកដើរលេងនៅសួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង នឹងមានអ៊ីនធឺរណេតប្រើប្រាស់ដោយឥតគិតថ្លៃ ចាប់ពីខែក្រោយតទៅ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នកដើរលេងនៅសួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង នឹងមានអ៊ីនធឺរណេតប្រើប្រាស់ដោយឥតគិតថ្លៃ ចាប់ពីខែក្រោយតទៅ

27/04/2018
(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលដើរលេងកម្សាន្តនៅសួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង នឹងមានអ៊ីនធឺរណេតប្រើប្រាស់ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៩ ខែឧសភា តទៅ ខណៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដំឡើងឧបករណ៍ប្រព័ន្ធអ៊ីនធឺរណេតសាធារណៈទាំងនោះ នៅទីតាំងទាំងពីរនេះរួចរាល់ហើយ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ ដែលអង្គភាពព័ត៌មាន VOB News ទទួលបាននាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ភាគីកូរ៉េខាងត្បូង បានផ្ដល់ជូននូវគម្រោងអ៊ីនធឺរណេតសាធារណៈ (Public Wifi) និង Digital Conectivity for School ដើម្បីដំឡើងនៅទីតាំងចំនួន ៥កន្លែង រួមមាន៖ សួនច្បារសម្ដេច ហ៊ុន សែន, សួនច្បារមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ, វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង, វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងនៅវិទ្យាល័យអ៊ីវ៉ាស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សេចក្ដីប្រកាសព័ត៌មានបានបន្តថា ឧបករណ៍ប្រព័ន្ធអ៊ីនធឺរណេតសាធារណៈចំនួន ២កន្លែង នៅសួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ត្រូវបានដំឡើងរួចរាល់ជាស្ថាពរ ហើយនឹងត្រូវបើកសម្ពោធដាក់ឲ្យដំណើរការ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ខាងមុខ ក្រោមអធិបតីភាពលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅបរិវេណវិមានឯករាជ្យ (នាគបាញ់ទឹក)៕