ថ្នាំពេទ្យអាចជួយឱ្យជាសះស្បើយបានឆាប់រហ័ស ប៉ុន្តែយកល្អអ្នកគួរតែសាកព្យាបាល និងការពារជំងឺបែបធម្មជាតិវិញល្អជាង។ ទាំងនេះជាអាហារដែលអាចជួយឱ្យអ្នកបានដោយមិនចាំបាច់ប្រើថ្នាំពេទ្យ៖
១. ជំងឺផ្ដាសាយ
បំបាត់ការតឹងច្រមុះដោយប្រើខ្ទឹមស។ ខ្ទឹមសក៏អាចធ្វើឱ្យសារធាតុខ្លាញ់នៅក្នុងខ្លួនចុះថយផងដែរ។
២. ជំងឺឈឺក្បាល
ញាំត្រីឱ្យបានច្រើននោះជំងឺឈឺក្បាលអ្នកនឹងថយចុះ ព្រោះថាខ្លាញ់ត្រីអាចជួយការពារមិនឱ្យឈឺក្បាល។
៣. ការពារជំងឺដាច់សរសៃឈាមខួរក្បាល
ការញាំតែជាប្រចាំអាចជួយការពារមិនឱ្យខ្លាញ់កកស្ទះនៅក្នុងសរសៃឈាម។ ជាធម្មតាតែធ្វើឱ្យអ្នកមិនសូវឃ្លានអាហារ និងអាចជួយសម្រកទម្រន់បានមួយកម្រិតទៀត។ តែបៃតងល្អជួយដល់ប្រព័ន្ធភាពសុំាឱ្យកាន់តែរឹងមាំ។
៤. ខ្វះជាតិវីតាមីនC
ផ្លែគីវីមានវីតាមីនCច្រើនជាងផ្លែក្រូចទៅទៀត។ វាផ្ទុកទៅដោយប៉ូតាស្យូម ម៉ាញ៉េស្យូម វីតាមីនE និង Fiber។
៥. បញ្ហាឆ្អឹង
ការបាក់ឆ្អឹង និងជំងឺពុកឆ្អឹងអាចប្រសើរឡើងដោយសារធាតុម៉ង់ហ្គាណែសដែលមាននៅក្នុងផ្លែម្នាស់។
៦. បញ្ហាការចងចាំ
អាហារដែលមានជាតិស័ង្កសីដូចជាត្រី គ្រាប់ធញ្ញជាតិ គ្រាប់ល្ពៅ និងសាច់ក្រហមអាចជួយបង្កើនការចងចាំ។
៧. ជំងឺគេងមិនលក់
ប្រើទឹកឃ្មុំជាថ្នាំរំងាប់អារម្មណ៍ និងបំបាត់ថ្នាំបំបាត់ការឈឺចាប់។
៨. ផ្លែក្រូច
ថ្នាំដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ជំងឺផ្ដាសាយគឺផ្លែក្រូច។ ផ្លែក្រូចក៏អាចជួយឱ្យជាតិខ្លាញ់ថយចុះ ការពារនិងរំលាយគ្រួសក្នុងតម្រងនោម ក៏ដូចជាជំងឺមហារីកពោះវៀន។
៩. ផ្លែត្របែក និងផ្លែល្ហុង
ផ្លែត្របែក និងផ្លែល្ហុងក៏ដូចជាគីវីដែរ គឺសំបូរទៅដោយវីតាមីនC។ ផ្លែត្របែកសំបូរទៅFiber ដែលជួយដល់ការទល់លាមក។ ផ្លែល្ហុងជួយដល់ភ្នែកដូចជាការ៉ុតដែរ ។
១០ ជំងឺរាក
ក្រឡុកផ្លែប៉ោមទាំងសំបក រួចទុកវាចោលឱ្យទៅជាពណ៌ត្នោត។ ផឹកវាទាំងបែបនេះអាចជួយឱ្យបាត់រាក។ ផ្លែចេកក៏អាចជួយបានដែរ។
១១. ជំងឺក្អក
សារធាតុដែលអាចជំនួសស៊ីរ៉ូក្អកបានគឺមាននៅក្នុងម្ទេសពណ៌ក្រហម។ ប៉ុន្តែត្រូវប្រយ័ត្ន ព្រោះម្ទេសក្រហមអាចធ្វើឱ្យក្រហាយក្រពះ។
១២. ជំងឺហឺត
ញាំខ្ទឹមបារាំង ឬខ្ទឹមក្រហម អាចជួយឱ្យបន្ធូរសំពាធនៅក្នុងទងសួត។ នៅពេលដែលអ្នកពិបាកដកដង្ហើម អ្នកអាចយក ខ្ទឹមបារាំងមកដាក់លើទ្រូង ព្រោះវាអាចជួយដល់ផ្លូវដង្ហើម។
១៣. សំពាធឈាមខ្ពស់
ប្រេងអូលីវអាចជួយឱ្យសំពាធឈាមថយចុះ។
១៤. ជាតិស្ករក្នុងសរសៃឈាមមិននឹងន
ជាតិក្រូមដែលមាននៅក្នុងBroccoli និងសណ្តែកដីជួយកំណត់អាំងស៊ុយលីន ហើយធ្វើឱ្យជាតិស្ករក្នុងសរសៃឈាមស្មើល្អ ៕
ប្រភព៖ TheCollectiveInt
