គណបក្ស​ប្រជាជនកម្ពុជា ស្វាគមន៍ការបង្កើត «គណបក្សឆន្ទៈខ្មែរ» របស់កូនប្រុសលោក គង់ គាំ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គណបក្ស​ប្រជាជនកម្ពុជា ស្វាគមន៍ការបង្កើត «គណបក្សឆន្ទៈខ្មែរ» របស់កូនប្រុសលោក គង់ គាំ

26/04/2018
(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសបង្កើត «គណបក្សឆន្ទៈខ្មែរ» ដោយលោក គង់ មុនីកា កូនប្រុសពៅរបស់លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៊ីនោះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានប្រកាសដែរថា គណបក្សប្រជាជនស្វាគមន៍ចំពោះគណបក្សថ្មីនេះ។

លោក សុខ​ ឥសាន បានលើកឡើងយ៉ាងដូច្នេះថា៖ «គណបក្សប្រជាជនកម្ពុជា ស្វាគមន៍ការបង្កើតគណបក្សថ្មីទាំងទ្បាយ ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខឆាប់ៗនេះ»។
លោកបានបន្តថា «ការបង្កើតគណបក្សថ្មីនេះ បញ្ជាក់ច្បាស់ថា នៅកម្ពុជា សិទ្ធិនយោបាយរបស់ពលរដ្ឋ ត្រូវបានបើកទូលាយស្របតាមស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។

លោកបានបន្តទៀតថា ការបង្កើតគណបក្សនយោបាយថ្មី ក៏បញ្ជាក់ច្បាស់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែរស់រវើក និងស្រស់បំព្រងដដែល ទោះបីអតីតគណបក្សប្រឆាំង ចង់យកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនក៏ដោយ។ ម៉្យាងទៀត ក៏បញ្ជាក់ច្បាស់ថា ទោះអ្នកធ្លាប់ដើរតាមអតីតបក្សប្រឆាំង ក៏មិនមែនមានទស្សនៈ និងគោលជំហរគាំទ្រ អតីតបក្សប្រឆាំងនោះដែរ។
សូមបញ្ជាក់ថា «គណបក្សឆន្ទៈខ្មែរ» ត្រូវបានប្រកាសបង្កើត កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញនេះ ដោយមានលោក គង់ មុនីកា ធ្វើជាប្រធាន។ ពេលនេះគណបក្សថ្មី កំពុងតែប្រមូលស្នាមមេដៃ ដើម្បីដាក់ជូនក្រសួងមហាផ្ទៃ៕