គ្រោះរញ្ជួយដី​​កម្រិតបង្គួរ «វាយប្រហារ​ភាគ​ពាយ័ព្យ​ ប្រទេស​មីយ៉ាន់ម៉ា» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះរញ្ជួយដី​​កម្រិតបង្គួរ «វាយប្រហារ​ភាគ​ពាយ័ព្យ​ ប្រទេស​មីយ៉ាន់ម៉ា»

24/04/2018
(រ៉ង់ហ្គូន)៖ គ្រោះធម្មជាតិរញ្ជួយដី​ផែនដីកម្រិត ៥.៣រ៉ិចទ័រ បានវាយប្រហារ​ភាគពាយ័ព្យ នៃសហភាព​​មីយ៉ាន់ម៉ា កាលពី​វេលាម៉ោង ១០៖២៩នាទីព្រឹក​ថ្ងៃអង្គារនេះ (ម៉ោងនៅរ៉ង់ហ្គូន)។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។
គ្រោះរញ្ជួយដី​ខាងលើនេះ គឺបានកើតឡើង​លើទីក្រុង​កាឡេវ៉ា (Kalewa) ដែលស្ថិត​នៅចម្ងាយ ១៩០គីឡូម៉ែត្រ នៃភាគពាយ័ព្យ​ទីក្រុង ម៉ាន់ដាឡាយ (Mandalay) ជាទីក្រុងមាន​ប្រជាជន​រស់នៅ​ច្រើន​បំផុតលេខ ២ ប្រចាំសហភាព​មីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា មិនទាន់មាន​ការបញ្ជាក់អំពី​ជនរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញ​នានាដែលអាច​កើតមាន ក្រោយគ្រោះ​រញ្ជួយដីដែលញ័រ​ចេញ​ពី​ជម្រៅដី ៤០គីឡូម៉ែត្រ ខាងលើនេះ​ឡើយ៕ ​