ធ្ងន់កហើយ! Facebook អាចនឹង​ត្រូវសងប្រាក់រាប់ពាន់លាន​ដុល្លារ ជុំវិញកម្មវិធីស្កែនមុខ ដោយគ្មាន​ការអនុញ្ញាតពីអ្នក​ប្រើប្រាស់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ធ្ងន់កហើយ! Facebook អាចនឹង​ត្រូវសងប្រាក់រាប់ពាន់លាន​ដុល្លារ ជុំវិញកម្មវិធីស្កែនមុខ ដោយគ្មាន​ការអនុញ្ញាតពីអ្នក​ប្រើប្រាស់!

18/04/2018
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook អាចនឹងប្រឈមមុខ​បង់ប្រាក់សំណងរាប់ពាន់​លានដុល្លារ ពាក់ព័ន្ធនឹងការ​ប្រមូលទិន្នន័យ​របស់ អ្នកប្រើប្រាស់​តាមរយៈកម្មវិធី​ស្កែនមុខ ឬទទួលស្គាល់​មុខដោយស្វ័យប្រវត្តិ ​ដែលជាកម្មវិធី Tag បន្តឱ្យមិត្តភក្តិនៅលើបណ្ដាញទំនាក់ទំនង​សង្គម​មួយនេះ នៅពេលមានការកំណត់ថា ពិតជារូបរបស់​គណនីអ្នកប្រើប្រាស់​ណាមួយ ដែលមាន​នៅក្នុង​រូបនោះ។ នេះ​បើតាម​សេចក្ដីរាយការណ៍​ជាច្រើន ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។
យោងតាមចៅក្រម លោក ចាម ដូណាតូ (James Donato) ឲ្យដឹងថា ក្រុមហ៊ុន​ Facebook អាចនឹងត្រូវបានប្ដឹង​ដោយអ្នកប្រើប្រាស់​បីនាក់នៅក្នុងរដ្ឋ អ៊ីលីណយស៍ (Illinois) ដែល​អះអាងថា ក្រុមហ៊ុនបណ្ដាញទំនាក់​ទំនងសង្គម​មួយនេះ បានប្រមូលទិន្នន័យ​របស់ពួកគេ​ តាមរយៈកម្មវិធីស្កែនមុខ​ដោយគ្មានការអនុញ្ញាត ឬយល់ព្រម​ជាមុន។ «ពាក្យបណ្ដឹងរបស់​ដើមបណ្ដឹងមាន​លក្ខណៈគ្រប់គ្រាន់ ដើម្បីទទួលបាន​ការអនុញ្ញាតបន្តប្ដឹង​ទាមទារ​សំណង ក្នុងការដោះស្រាយជម្លោះ»។ នេះបើតាម​សម្តីចៅក្រម លោក James Donato។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ដើមបណ្ដឹងទាំងអស់​បានទាមទារប្រាក់​សំណង ៥,០០០ដុល្លារ សម្រាប់រាល់​ពេលរូបភាពរបស់ពួកគេ​ម្នាក់ ត្រូវបានប្រើប្រាស់​ដោយគ្មាន​ការអនុញ្ញាត។ មួយវិញទៀត បើសិនជាបណ្ដឹងនេះ​ទទួលបាន​ជោគជ័យ នោះវា នឹងជំរុញឱ្យអ្នក​ប្រើប្រាស់ដទៃ​ដែលជួបបញ្ហា​ដូចគ្នា ដាក់ពាក្យប្ដឹង​ទាមទារសំណងដែរ៕