គ្រោះថ្នាក់ចរាចរណ៍បុក​រថយន្ត​ពី​ក្រោយ​ ខ្ទេច​ម៉ូតូ​ម៉ត់​ ម្ចាស់​រងរបួស ឡាន​បេីក​រត់​បាត់! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះថ្នាក់ចរាចរណ៍បុក​រថយន្ត​ពី​ក្រោយ​ ខ្ទេច​ម៉ូតូ​ម៉ត់​ ម្ចាស់​រងរបួស ឡាន​បេីក​រត់​បាត់! ! !

04/04/2018
ខេត្ត​ព្រះសីហនុ ៖ នៅ​ព្រលប់​ ថ្ងៃទី​ ៣ ខែ​មេសា​ ឆ្នាំ​២០១៨​ វេលាម៉ោង​ ១៩:២០នាទី​ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ នៅ​លើផ្លូវ​ឯករាជ្យ​ រង្វង់​មូល​ មុខ​សាលា​អនុ​វិទ្យាល័យ​សម្តេច​ឪ​ ក្រុង​ព្រះសីហនុ​ ម៉ូតូ​HONDA​ CLICK ពណ៌ ស-ក្រហម​មួយ​គ្រឿង​ គ្មានផ្លាកលេខ​ ជិះ​គ្នា​ចំនួន​២នាក់​ ដែល​មានទិសដៅពី​ លិច​ ឆ្ពោះ​ទៅ​ កើត​ បាន​បុក​ពីខាងក្រោយ​រថយន្ត​១គ្រឿង​ មិនស្គាល់ម៉ាក​ មានទិសដៅ​ស្របគ្នា​ ។

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន​២នាក់​ អ្នកបើកបរ​ និង​ អ្នករួមដំណើរលើ​ម៉ូតូ​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​សេតេ​។រីឯរថយន្ត​ បាន​បើក​រត់​គេច​បាត់​។

លោកអ្នក​បេីក​បរ​ បន្ថយ​ល្បឿន​ខ្លះ​ទៅ​ ហើយ​ពាក់​មួក​សុវត្ថិភាព​ផង​។ បុក​ឡាន​ពី​ក្រោយ​ខ្ទេច​ម៉ូតូ​យ៉ាង​នេះ​ ល្បឿន​លេីស​មិន​ធម្មតា​ឡើយ​ ។