ក្នុងទីផ្សារអឺរ៉ុបតម្លៃស្មាតហ្វូន P20 ហក់ក្បែរ ៨០៥ ដុល្លារ និង P20 Pro ដល់ ១ ១១៥ ដុល្លារ ប៉ុន្តែបើក្រឡេកទៅមើលព័ត៌មានចុះផ្សាយក្នុងទីផ្សារប្រទេសថៃ ហាក់មានភាពខុសគ្នាដាច់ស្រឡះតែម្តង។
បើយោងតាមគេហទំព័រ MXPhone បានទម្លាយឲ្យដឹងថាស្មាតហ្វូនដែលឈរលំដាប់ទី ១ ផ្នែកកាមេរ៉ាពី DxOMark ម៉ូឌែល P20 នឹងមានតម្លៃ ១៩ ៩០០ បាត ឬប្រហែល ៦៣៧ ដុល្លារ ស្របពេល P20 Pro ថ្លៃ ២៧ ៩០០ បាត ឬប្រហែល ៨៩៥ ដុល្លារ ។ ប៉ុន្តែប្រភពដដែលពុំបានទម្លាយចេញនូវលក្ខណៈសម្បត្តិម៉ាស៊ីនថាជាប្រភេទ RAM ឬ ROM ទំហំបែបណានោះទេ។
រំឭកថា Huawei បានដាក់បង្ហាញស្មាតហ្វូនសេរ៊ីក្រោយទាំង ២ ម៉ូឌែលកាលពីថ្ងៃទី ២៧ មិនាកន្លងទៅ ដោយរៀមច្បង P20 Pro វិវត្តដល់បច្ចេកវិទ្យាកាមេរ៉ា ៣ គ្រាប់ដំបូងគេបង្អស់ គាំទ្រការដំឡើងកម្រិត ISO ដល់ ១០២ ៤០០ បន្សំការរចនាតួខ្លួនស្រដៀងនឹង iPhone X អមកម្លាំងម៉ាស៊ីនខ្លាំងមិនចាញ់ស្មាតហ្វូនដទៃដែលមានតម្លៃប្រហាក់ប្រហែលនេះ។
ប្រភព៖ Flashfly | mxphone
