សុំ​ប្រពន្ធ​ទៅ​កាត់​ចំណងដៃ​មិត្តភក្តិ​មក​វិញ​ជួប​រឿង​អកុសល! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សុំ​ប្រពន្ធ​ទៅ​កាត់​ចំណងដៃ​មិត្តភក្តិ​មក​វិញ​ជួប​រឿង​អកុសល! ! !

02/04/2018
រាជធានី​ភ្នំពេញ៖ បុរស​ម្នាក់​សុំ​ប្រពន្ធ​ទៅ​កម្មវិធី​កាត់​ចំណងដៃ​មិត្តភក្តិ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្ត​បុក​រង​របួស​ធ្ងន់ធ្ងរ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បាន​ពាក់​កណ្តាលផ្លូវ​បាន​ដាច់​ស្លាប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៨ នៅ​មុខ​បុរី​លឹ​ម​ឈៀង​ហាក់ នៅ​ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ បាត់ដំបង ១S-៣៣៧២ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ជិះ​ម្នាក់ឯង ។ ជន​រង​គ្រោះ​ឈ្មោះ រន រ័​ត្ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​គរ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង មាន​ប្រពន្ធ​ឈ្មោះ អូនម៉ា​ប់ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ស មិន​ចាំ​ផ្លា​ក​លេខ បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​បាន​រ៉េ​ចង្កូត​ទៅ​ផ្នែក​ឆ្វេង​បុក​ម៉ូតូ​រង​គ្រោះ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ដួល​រង​របួសធ្ងន់​បាក់ជើង​ទាំង​សង្ខាង​ខ្ទេច​នៅ​ដង្ហើម​តឹក​ៗ ចំណែក​រថយន្ត​បង្ក​ពេល​ភ្លាម​ៗ​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​ភ្លាម​ៗ​នោះ​ដែរ​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​បាន​ដឹក​យក​ទៅ​សង្គ្រោះ​តែ​ឃើញ​ជន​រង​គ្រោះ​រង​របួសធ្ងន់​បាក់ជើង​ទាំង​សង្ខាង​ខ្ទេច​ហើយ​នៅ​ដង្ហើម​តឹក​ៗ រថយន្ត​សង្គ្រោះ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ប៉ុន្តែ​ជា​អកុសល​ជន​រង​គ្រោះ​ត្រូវ​បាន​ដាច់ខ្យល់​ស្លាប់​ពេល​ដឹក​បាន​ពាក់​កណ្តាលផ្លូវ​ហើយ​បាន​ដឹក​ត្រឡប់​មក​កន្លែង​កើតហេតុ​វិញ​ផង​ដែរ ។