អ្នកបើកម៉ូតូម្នាក់ត្រូវរថយន្តម៉ាកកាម៉ារីមួយគ្រឿង បើកកៀរបណ្តាលអោយរងរបួស! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នកបើកម៉ូតូម្នាក់ត្រូវរថយន្តម៉ាកកាម៉ារីមួយគ្រឿង បើកកៀរបណ្តាលអោយរងរបួស! ! !

02/04/2018
ខេត្តព្រៃវែង៖ អ្នកបើកម៉ូតូម្នាក់ត្រូវរថយន្តម៉ាកកាម៉ារីមួយគ្រឿង បើកកៀរបណ្តាលអោយរងរបួស ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ ១រោច ខែចេត្រឆ្នាំរកា នព្វស័ក ព.ស២៥៦១ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២០ និង៣០នាទី នៅចំណុចភូមិស្រះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង លើផ្លូវជាតិលេខ១ រថយន្តម៉ាកCAMRY បាឡែន ពណ៍ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2Q 4266 បើកបរដោយឈ្មោះ ចាន់ គឹមស៊ី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិ៣ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។

បើកក្នុងទិសដៅពីកើតទៅលិច ស្របទិសគ្នា មកដល់ចំណុចខាងលើ បានកៀរម៉ូតូម៉ាកHONDA C100 ពណ៍ខ្មៅ គ្មានផ្លាកលេខ បើកដោយឈ្មោះ ហ៊ន់ ហាច ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិស្រះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ នាំអោយអ្នកបើកម៉ូតូរងរបួស (មិនពាក់មួកសុវត្ថិភាព) បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅពេទ្យខេត្តស្វាយរៀង រីឯរថយន្តនិងម៉ូតូសមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍រំចេក។