ក្រុមការងារ​ចម្រុះ​របស់​អាជ្ញាធរ​ខេត្ត​ ចុះ​ផ្អាក​សំណង់​មួយ​កន្លែង​នៅ​តំបន់​ក្បែរ​ឆ្នេរ​អូរ​ឈើទាល ដែល​បាន​សាងសង់​រំលោភ​បំពាន​វាទទី​យក​ដី​អូរ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រុមការងារ​ចម្រុះ​របស់​អាជ្ញាធរ​ខេត្ត​ ចុះ​ផ្អាក​សំណង់​មួយ​កន្លែង​នៅ​តំបន់​ក្បែរ​ឆ្នេរ​អូរ​ឈើទាល ដែល​បាន​សាងសង់​រំលោភ​បំពាន​វាទទី​យក​ដី​អូរ! ! !

29/03/2018
ខេត្តព្រះសីហនុ ៖​ ក្រុមការងារ​ចម្រុះរបស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​ទើប​បង្កើត​ថ្មី នៅ​រសៀល​ថ្ងៃទី២៨ ខែ​មីនា ឆ្នាំ​២០១៨នេះ បាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យការ​ដ្ឋា​ន​សំណង់​មួយកន្លែង​ស្ថិតក្នុងភូមិ​លេខ​០៤ សង្កាត់​លេខ​០៤ ​ក្រុងព្រះសីហនុ ដែល​បានធ្វើ​ការ​សាងសង់ធ្វើ​ខឿនថ្មសងខាង​អូរ និង​បោះបង្គោលថ្ម​ចំ​កណ្តាល​អូរ ​ក្នុងគោលបំណង​វាតទី​រំលោភយកដី​អូរ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួនដោយ​គ្មាន​ច្បាប់​អនុញ្ញាត។
ក្រុម​ជាង​សំណង់ ​ដែល​កំពុង​ធ្វើការ​សាងសង់​ចាក់​ខឿន​ថ្ម​សងខាង​អូរ​ខាងលើនេះ បាន​ប្រាប់​ឲ្យដឹងថា​ ម្ចាស់​ដី​ម្ចាស់​សំណង់​ខាងលើនេះមានឈ្មោះ កៅ ហុង ​ហើយ​អ្នកមើល​ការខុស​ត្រូវការដ្ឋាន​នេះ​មានឈ្មោះ ឈុន ហេង។ ពាក់ព័ន្ធ​ការសាងសង់​របង​ថ្ម​នៅ​សងខាង​អូរ និង​ចាក់​គ្រឹះបោះបង្គោល​ថ្ម​នៅ​ចំ​កណ្តាល​អូរខាងលើនេះ ក្រុម​ជាងសំណង់បានធ្វើការ​បញ្ជាក់​យ៉ាងច្បាស់​ថា គោលបំណង​របស់​ម្ចាស់​ដី​ គឺ​ធ្វើ​គម្រប​ចាក់​បេតុង​ក្រាល​ពីលើ​អូរ ហើយ​គោលដៅចាក់​បេតុង​ក្រាលពីរ​លើ​អូរបែបនេះមាន​ប្រវែង​មិនតិចជាង​ ៣០០ ​ម៉ែត្រ​នោះទេ គឺ​ធ្វើ​ព័ទ្ធជុំវិញ​ដី​តែម្តង​។
លោក ជ្រា ថា​រ៉ាវុធ អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ និង​ជា​អនុប្រធាន​អចិន្ត្រយ៍​ក្រុមការងារ​ចុះ​ត្រួតពិនិត្យបានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា សំណង់​ខាងលើនេះ​មិនមាន​ច្បាប់អនុញ្ញាត​ត្រឹមត្រូវ​ទេ ហើយ​ទំ​ហំទទឹង​ដី​អូរ​ខាងលើនេះ​ បើតាម​ការចុះវាស់វែង​ជាក់ស្តែង​របស់មន្ត្រី​ជំនាញមាន​ទំហំ ១៥​ ម៉ែត្រ ៣​តិក ​(​វាស់​តាម​ប្លង់​ប្រព័ន្ធ​នៃ​ទំ​ហំអូរ​) ប៉ុន្តែ​ម្ចាស់​សំណង់​បានធ្វើ​ការសាងសង់​ចូល​ដី​អូរប្រវែងជាង​៦​ម៉ែត្រ គឺ​ទំ​ហំ​អូរ​នៅសល់តែ ៨​ម៉ែត្រ ៤​តឹក​ប៉ុណ្ណោះ។ នៅ​ចំពោះ​មុខ​ការដ្ឋាន​សំណង់​ខាងលើនេះ ​ត្រូវបាន​ក្រុមការងារ​ចម្រុះ​របស់រដ្ឋបាលខេត្ត​សម្រេច​ឲ្យ​ធ្វើការ​ផ្អាក​ការ​សាងសង់ជា​បណ្ដោះអាសន្ន និង​តម្រូវ​ឲ្យ​ម្ចាស់​ដី​សុំ​ច្បាប់​អនុញ្ញាត​ឲ្យ​បាន​ត្រឹមត្រូវ​រួចរាល់​ទើប​អាច​ធ្វើការ​សាងសង់​បន្តបាន ប៉ុន្តែ​ក្នុងករណី​អនុវត្ត​ផ្ទុយ​ពីសេចក្តីណែនាំ​ខាងលើ ដោយ​ម្ចាស់​សំណង់​នៅតែ​បន្តធ្វើ​ការសាងសង់រដ្ឋបាលខេត្ត នឹងមានវិធានការ​តាមផ្លូវ​ច្បាប់មិនអាច​គេចផុត​នោះទេ​។

ជុំវិញ​បញ្ហាសំណង់​ល្មើសច្បាប់​ខាងលើនេះ ​បើតាមក្រុមមន្ត្រី​ជំនាញ​សុរិយាដី​ដែល​ចុះ​ពិនិត្យ​ និងវាស់វែង​ផ្ទាល់ ក៏បាន​ធ្វើការ​បញ្ជាក់​ផងដែរ​ថា​ សំណង់​ខឿន​ថ្ម​នៅ​សងខាង​អូរ និង​បង្គោល​គ្រឹះដែល​បាន​បោះ​នៅ​ចំ​កណ្តាល​ដី​អូរ​ខាងលើនេះ គឺជា​ការរំលោភបំពាន​ទាំងស្រុងទៅលើ​ច្បាប់ភូមិបាល​តែម្តង ពិ​ព្រោះដី​អូរ ដី​ចំណីផ្លូវ​សាធារណៈ ឬ​ បឹងបួ ជា​ដី​សាធារណៈ​របស់​រដ្ឋ មិនអាចឲ្យបុគ្គល់​ណា​ម្នាក់រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​បានទេ ហើយ​ករណី​នៅតែ​បំពាន​បុគ្គល​នោះ​អាច​ប្រឈម​នឹងផ្លូវច្បាប់ ជាប់ទោស​ទណ្ឌ​ពីរ​១​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ពី​៥​ លានរៀល​ ទៅ​ ៥០​ លាន​រៀល​ផងដែរ នេះ​បើ​យោងតាម​ច្បាប់​ភូមិបាល មាត្រ​ទី​២៥៩។​
ដូចនេះ​ជា​ផ្លូវច្បាប់ ម្ចាស់​សំណង់​ខាង​លើ​នេះ​ ត្រូវតែ​វាយកម្ទេច​ចោល និង​កាយ​ចេញ​ឲ្យ​អស់ពី​ដី​អូរ ដោយ​រក្សា​ទំហំ​ដី​អូរ​ឲ្យ​នៅ​សភាព​ដើម​តាម​ប្លង់​កម្មសិទ្ធិ​នៃ​ដី​អូរ ​ហើយ​ចំពោះ​ច្បាប់​អនុញ្ញាត​បើសិនជា​រដ្ឋបាល​ខេត្ត​សម្រេច​ឲ្យ ក៏​មិនមែន​ឲ្យ​ធ្វើ​ដូច​រូបភាព​ខាងលើ​នេះ​ដែរ គឺ​អាច​ធ្វើ​បាន​ត្រឹម​ចាក់​គ្រឹះ​ទប់​ដី​អូរ​នៅ​សងខាង​អូរ​តែប៉ុណ្ណោះ គឺ​គ្មាន​ហេតុផល​ណា​អនុញ្ញាត​ឲ្យ​ចាក់​បេ​តុ​ង​ក្រាល​លើ​អូរ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​បុគ្គល​ឯកជន​បែបនេះ​នោះទេ​។​ សរុបសេចក្តី​មក បញ្ហា​នេះ​ម្ចាស់​សំណង់​គួរតែ​ធ្វើការ​រុះរើ​ចេញ​វិញ​ឲ្យ​អស់​ដោយ​ខ្លួន​ឯង មុនពេលដែល​រដ្ឋបាល​ខេត្ត​អនុវត្ត​​ច្បាប់ និងកុំ​ស្រមៃ​ថា​ប្រើប្រាស់​វិធីឃុបឃិត​គ្នា​ប្រព្រឹត្តិ​អំពើពុករលួយ​ដូច​ពេល​មុនៗ​ឲ្យ​សោះ ពីព្រោះ​ថ្នាក់ដឹកនាំ​ខេត្តព្រះសីហនុ បច្ចុប្បន្នគឺ​ធ្វើ​អ្វី​តាមតែផ្លូវច្បាប​តែប៉ុណ្ណោះ​។

គួរបញ្ជាក់​ផងដែរ​ថា​ ថ្មីៗ​នេះក្រោយពី​មាន​បញ្ហា​ទឹកភ្លៀង​ជន់​លិច​ទីក្រុង​រួចមក នៅ​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ២០១៨ រដ្ឋបាលខេត្ត​ព្រះសីហនុ​បានសម្រេចបង្កើត​ក្រុម​ការងារចុះ​ត្រួតពិនិត្យ គ្រប់គ្រង​ប្រព័ន្ធ​លូបង្ហូរទឹក អូរ​ ប្រឡាយ ត្រពាំង និង​ប្រព័ន្ធ​ប្រតិកម្ម​ទឹក​កខ្វក់ក្នុង​ក្រុងព្រះសីហនុ។​ ដោយកិច្ចការ​នេះលោក ជាវ វិជ្ជាក់ អភិបាលរង​ខេត្តព្រះសីហនុ ជា​ប្រធាន​ក្រុមការងារ និង​មន្ត្រី​ជំនាញពាក់ព័ន្ធ មន្ទីរ​អង្គភាព​ចំនួន ​១៨ ទូទាំង​ខេត្ត​.​ក្រុង ស្រុក និង ចៅសង្កាត់ មេឃុំ ទូទាំង​ខេត្ត​ចំនួន ​២៩​ ផងដែរ។​ដោយ​ក្រុម​ការ​ងារ​ដែល​ទើប​បង្កើត​ថ្មី​នេះ ​រដ្ឋបាលខេត្ត​មាន​គោលបំណង​ធ្វើយ៉ាងណាបំបាត់​ឲ្យ​បានទាំងស្រុង នូវ​វប្បធម៌​ឃុបឃិត​គ្នា​រំលោភ​យក​ដី​សាធារណៈ ដី​អូរ ប្រព័ន្ធ​លូ ត្រពាំង បឹងបួ រួម​នឹង​គ្រប់គ្រង​ប្រតិកម្ម​ទឹក​កខ្វក់ បំពុល​បរិស្ថានជាដើម ក្នុង​គោលដៅ​អនុវត្ត​​តាមផ្លូវ​ច្បាប់។