តម្លៃ​ក្រុមហ៊ុន Facebook ធ្លាក់ចុះ ៥៨ ពាន់​លាន​ដុល្លារ គ្រាន់តែ​ផ្ទុះ​រឿងអាស្រូវ​មួយ​សប្តាហ៍​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តម្លៃ​ក្រុមហ៊ុន Facebook ធ្លាក់ចុះ ៥៨ ពាន់​លាន​ដុល្លារ គ្រាន់តែ​ផ្ទុះ​រឿងអាស្រូវ​មួយ​សប្តាហ៍​

24/03/2018
ក្រុមហ៊ុន Facebook បាន​ខាតបង់​តម្លៃ​របស់ខ្លួន​ចំនួន ៥៨ ពាន់​លាន​ដុល្លារ​ក្នុង​សប្តាហ៍​នេះ បន្ទាប់ពី​ការដោះស្រាយ​របស់ខ្លួន​អំពី​ការរំលោភបំពាន​ទិន្នន័យ​ជា​ប្រវត្តិសាស្ត្រ​។​
​ស្ថាបនិក​ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សា​ក់​ឃើ​បឺ​ក បាន​សុំទោស​ចំពោះ​ការរំលោភបំពាន​ទិន្នន័យ​នេះ ដែល​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់​ចំនួន ៥០ លាន​នាក់​។​

​ការសុំ​អភ័យទោស​នេះ​មិនបាន​បញ្ឈប់​វិនិយោគិន​ពី​ការលក់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Facbook ចោល​នោះឡើយ ជាមួយ​មនុស្ស​ជាច្រើន​កំពុង​ឆ្ងល់​ថា តើ​ការខូចខាត​នេះ​នឹង​ប៉ះពាល់​ដល់​បណ្ដាញ​សង្គម​មួយ​នេះ​ដល់​កម្រិតណា​។​
​ការរំលោភបំពាន​នេះ​ត្រូវបាន​គេ​ហៅថា​ជា ឱកាស “​បើក​ពន្លឺ​ឱ្យមើល​ឃើញ​ធាតុពិត​” សម្រាប់​អ្នកប្រើប្រាស់ ដោយ​ញ៉ាំងឱ្យមាន​និន្នាការ​លុបចោល​បណ្តាញ​សង្គម​មួយ​នេះ ជាមួយ​អក្សរ​អម​ជាមួយ​ទ្រ​ង​ជ្រូក​សរសេរថា “#deletefacebook”​។​

​ចំណងជើង​ព័ត៌មាន​អវិជ្ជមាន​គ្រប់​មជ្ឈដ្ឋាន​បាន​នាំឱ្យ​អ្នក​ផ្សាយពាណិជ្ជកម្ម​មួយចំនួន​និយាយថា “​គ្រប់គ្រាន់​ហើយ​”​។​

​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​បណ្តាញ​សង្គម​នេះ​បាន​ធ្លាក់ចុះ​ពី​តម្លៃ ១៧៦,៨០ ដុល្លារ​ក្នុង​មួយ​សន្លឹក​ហ៊ុន​កាលពី​ថ្ងៃ​ចន្ទ​មក​ត្រឹម​ប្រហែល ១៥៩,៣០ ដុល្លារ​កាលពី​យប់​ថ្ងៃ​សុក្រ ទី​២៣ មីនា​៕



ប្រភព ៖ rasmeinews.com