​​​​​​​​​​​​ត្រៀម​លុយ! Apple នឹង​ប្រកាស​ចេញ​​ iPad តម្លៃ​ខ្ទង់​ ២០០ ដុល្លារ​ សប្ដាហ៍​ក្រោយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​​​​​​​​​​​​ត្រៀម​លុយ! Apple នឹង​ប្រកាស​ចេញ​​ iPad តម្លៃ​ខ្ទង់​ ២០០ ដុល្លារ​ សប្ដាហ៍​ក្រោយ

24/03/2018
Apple នឹង​ប្រារព្ធ​កម្មវិធី​មួយ​នា​ថ្ងៃ​ទី​ ២៧ ខែ​មីនា​នេះ​ ដែល​គេ​គ្រប់​គ្នា​ជឿ​ថា​ iPad ជំនាន់​ថ្មី​ មាន​តម្លៃ​ធូរ​ថ្លៃ​នឹង​ត្រូវ​ប្រកាស​ចេញ​ក្នុង​កម្មវិធី​នេះ។
iPad ចេញឆ្នាំមុន
លោក​ Mark Gurman ធ្វើ​ការ​ប្រចាំ​នៅ​ Bloomberg បាន​និយាយ​ថា​​ច្បាស់​ណាស់​ iPad តម្លៃ​ធូរ​ថ្លៃ​ នឹង​បង្ហាញ​ចេញ​នៅ​កម្មវិធី​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ Chicago មួយ​នេះ​ អម​ជា​មួយ​នឹង​ Software ថ្មី​ បង្កើត​សម្រាប់​ថ្នាក់​រៀន។
ចំណែក​ឯ​ Scott Stein នៃ​សារព័តមាន​ Cnets បាន​ទស្សន៍ទាយ​ថា​ Apple អាច​នឹង​បន្ថែម​ការ​ Support នូវ​​ Apple Pencil ជា​មួយ​ iPad តម្លៃ​ធូរ​ថ្លៃ​នេះ​ ដើម្បី​ប្រើ​ជា​មួយ​កម្មវិធី​​​​សិល្បៈ​ និង​ក្រាហ្វិក​មួយ​ចំនួន។
ទាក់ទង​នឹង​តម្លៃ​របស់​ iPad ជំនាន់​ថ្មី​នេះ​ សារព័ត៌មាន​ DigiTimes ធ្លាប់​បាន​ចេញ​ផ្សាយ​ថា​​តម្លៃ​នឹង​មាន​ខ្ទង់​ ២៥៩ ដុល្លារ ប៉ុណ្ណោះ ដើម្បី​ប្រជែង​នឹង​ Chromebook របស់​ Google។

គួរ​ដឹង​ថា​ iPad បច្ចុប្បន្ន​មាន​តម្លៃ​ចាប់​ពី​ ៣២៩ ដុល្លារ​ (ប្រភេទ​ប្រើ​ Wi-Fi) ដល់​ ៤៥៩ ដុល្លារ (ប្រភេទ​ប្រើ​ស៊ីមកាត)។ ចំពោះ​ព័ត៌មាន​លម្អិត​ផ្សេង​ៗ​ទាក់ទង​លក្ខណៈ​សម្បត្តិ​របស់​ iPad ស៊េរី​ថ្មី​ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ៕



ប្រភព៖ Cnet ប្រែ​សម្រួល៖ ឡៃហ៊ាង