សាំយ៉ុងដឹងឈើ៦គ្រឿងត្រូវការបង្រ្កាបពីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សាំយ៉ុងដឹងឈើ៦គ្រឿងត្រូវការបង្រ្កាបពីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង! ! !

23/03/2018
ខេត្តស្ទឹងត្រែង៖ រថយន្តសាំងយ៉ុងដឹកឈើលេខ២ចំនួន៦គ្រឿងរងការបង្ក្រាបពីកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងខណៈកំពុងធ្វើសមក្មភាពដឹកឈើនៅលើដងផ្លូវជាតិកាលពីយប់ទៀបភ្លឺឈានចូលថ្ងៃទី២៣ខែមិនាឆ្នាំ២០១៨ស្ថិតនៅសង្កាត់សាម្គីក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលដឹកនាំបញ្ជារដោយ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ ឌី មេបញ្ជារការកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង និងអនុវត្តន៍តាមបទបញ្ជារ នាយឧត្តមសេនីយ សៅ សុខា អគ្គមេបញ្ជារការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកបានដាក់បទបញ្ជារយ៉ាងមុឺងម៉ាត់ ឲ្យកងរាជហត្ថអាវុធខេត្តស្ទឹងត្រែងក៏ដូចជាកងរាជអាវុធហត្ថទូទាំងប្រទេសទាំងអស់ឲ្យបង្ក្រាបបទល្មើសព្រៃឈើទាំងអស់ឲ្យខានតែបាន។ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាក្រោយការ
បង្ក្រាបរថយន្តដឹកឈើខាងលើត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុកនៅទីបញ្ជារកងរាជអាហត្ថខេត្ត។សមត្ថកិច្ចបានបន្តទៀតថា
លុះព្រឹកថ្ងៃទី២៣ខែមិនាឆ្នាំ២០១៨កងរាជអាវុធហត្ថបានរៀបចំធ្វើកំណត់ហេតុប្រគល់ទៅរដ្ឋបាលព្រៃឈើបន្តនីតិវិធីតាមផ្លូវច្បាប់។
សូមបញ្ជក់ផងដែរថារថយន្តដឹកឈើនេះខាងលើត្រូវបានប្រពលរដ្ឋបង្ហើបដឹងថាបានដឹកចេញពីម្ដុំ ភូមិអូរស្វាយឫចំនុចព្រៃចាស់ ដុងកាចែម ស្ទើរតែរាល់ថ្ងៃ មិនលុះសោះឡើយ
ហើយរថយន្តដឹកឈើទាំងនេះបង្កឲ្យ មានការភិតភ័យដល់ប្រជាពរដ្ឋ ដែលធ្វើដំណើរនៅលើដងផ្លូវជាតិ ឬអាចជួបគ្រោះថ្នាក់ចរាចរដោយយថាហេតុដោយសារថយន្តដឹកឈើទាំងអស់និងបើកបរក្នុងល្បឿនយ៉ាងលឿន។