ម្នាក់កាំបិតផ្គាក់ ម្នាក់ដំបង អ្នកក្បែរខាងគ្នាសោះ លទ្ធផលចឹង! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ម្នាក់កាំបិតផ្គាក់ ម្នាក់ដំបង អ្នកក្បែរខាងគ្នាសោះ លទ្ធផលចឹង! ! !

23/03/2018
ភ្នំពេញ៖ ដោយសារតែខ្វះការយោគយល់គ្នារវាងអ្នកជិតខាងបង្ករឲ្យមានទំនាស់ពាក្យសម្តីឈានដល់អំពើហិង្សាវាយគ្នាទៅវិញទៅមកធ្វើឲ្យរងរបួសតិចតួចសងខាងចុងក្រោយសមត្ថកិច្ចឃាត់ខ្លួនទាំងពីនាក់។អំពើហិង្សានេះកើតឡើងថ្ងៃ ទី២២ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង១៩និង៣០នាទីយប់នៅចំណុចផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថា ភាគីទី១/ឈ្មោះ ម៉ម ផលឫទ្ធិសក្ត័ ហៅភ័ក្តី ភេទប្រុសអាយុ២៣ឆ្នាំមុខរបរសន្តិសុខឯកជន ស្នាក់នៅផ្ទះលេខ២៣ ផ្លូវ១៨៤ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ភាគីទី២/ឈ្មោះ ទូ​ច វិចិត្រ ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុម្តាយខាងភាគីទី១ឈ្មោះ ចន កាន អាយុ៤៥ឆ្នាំបានជេរទៅលើភាគីទី២ដោយសង្ស័យថា បានយកដុំថ្មគប់មកលើដំបូលផ្ទះរបស់គាត់ទើបក្លាយជាទំនាស់ជេរគ្នាទៅវិញទៅមក។ភ្លាមនោះកូនប្រុសរបស់គាត់ ឈ្មោះ ម៉ម ផលឫទ្ធិសក្ត័ ហៅភ័ក្តី បានចេញពីក្នុងផ្ទះយកកាំបិតផ្គាក់កាន់នៅដៃនិងដុំថ្មគប់មកលើភាគីទី២ពេលនោះភាគីទី២ ស្ទុះយកឈើមួយដើមកាន់និងបានប្រតាយប្រតប់គ្នាធ្វើអោយចុងលើទៅប៉ះចំសៀតផ្ការម្តាយភាគីទី១បណ្តាលឲ្យម្តាយត្រូវរបួសសៀតផ្ការខាងស្តាំបន្តិចបន្តួចហើយក្រោយមកត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។

បច្ចុប្បន្នភាគីទំនាស់ទាំងពីរត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ។