ពិតជាសំណាងមែនបុកគ្នាឆេះខ្ទេច អ្នកបើកបរ ត្រឹមតែរងរបួសស្រាល! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពិតជាសំណាងមែនបុកគ្នាឆេះខ្ទេច អ្នកបើកបរ ត្រឹមតែរងរបួសស្រាល! ! !

20/03/2018
ខេត្តតាកែវ ៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបានបុកអូសម៉ូតូជាច្រើនម៉ែត្រ បណ្តាលឲ្យបែកផ្កាភ្លើង ឆាបឆេះខ្ទេចគ្មានសល់។
បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង១៤និង១០នាទី ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ត្រូវនិងថ្ងៃចន្ទ ៣កើត ខែចែត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១។ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៨០-៨១ ស្ថិតនៅក្នុងភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ រវាងរថយន្ត និងម៉ូតូបើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នា។
បើតាមសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាកើតហេតុខាងលើ មានម៉ូតូម៉ាក BAJAJ PULSAR ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1BX-5763 បើកបរដោយឈ្មោះ អាត់ ឌុច ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិទ្រង់ភូមិ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ (រងរបួសស្រាល) ដែលបើកបរមកពីទិសខាងត្បូងលុះមកដល់ចំណុចខាងលើបានឡើងវ៉ារថយន្តដឹកដីមួយគ្រឿងមិនចាំស្លាកលេខតែវ៉ាមិនផុតក៏ទាក់ដៃចង្កូតហើយម៉ូតូដួលទៅចូលក្រោមរថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយិនដាយពណ៌បៃតងចាស់ពាក់ស្លាកលេខ ភ្នំពេញ 3A-4539 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ គេចខ្លួនបាត់ ដែលបើកបរមកពីទិសខាងជើងរួចរថយន្តដែលបើមកពីជើងនោះបានអូសម៉ូតូចូលក្រោមឡានដែលបង្កឲ្យមានអគ្គិភ័យកើតឡើងបណ្តាលអោយឆេះម៉ូតូខូចខាតទាំងស្រុង​ រីឯរថយន្តឆេះខូចខាតកាប៊ីន ។ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ ធ្វើអន្តរាគមន៍ ជួយពន្លត់ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ០១គ្រឿង បាញ់ទឹកអស់ចំនួន០១ឡាន ទើបរលត់ទាំងស្រុង។

ចំណែកអ្នកបើកបរម៉ូតូ ត្រូវបាន​បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។ បច្ចុប្បន្ន កម្លាំងជំនាញ បានយកវត្ថុតាងពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។