ស្ថានទូតខ្មែរនៅប្រទេសថៃ រំលឹកពលករថា ថៃបិទដំណើរការបន្តសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្តោះអាសន្ននៅថ្ងៃទី៣១ ខែមីនានេះហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្ថានទូតខ្មែរនៅប្រទេសថៃ រំលឹកពលករថា ថៃបិទដំណើរការបន្តសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្តោះអាសន្ននៅថ្ងៃទី៣១ ខែមីនានេះហើយ

20/03/2018
(ភ្នំពេញ)៖ ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ រំលឹកពលករខ្មែរនៅក្នុងប្រទេសថៃថា រដ្ឋាភិបាលថៃនឹងបិទដំណើរការបន្តសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្តោះអាសន្ន ពោលគឺប័ណ្ណស៊ីជំពូ និងលិខិតបញ្ជាក់ទំនាក់ទំនងរវាងថៅកែ និងពលករនៅត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះហើយ។ ស្ថានទូតខ្មែរ បានអំពាវនាវដល់ពលករខ្មែរកំពុងធ្វើការនៅក្នុងប្រទេសថៃ ឲ្យរួសរាន់ទៅបន្តសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្តោះអាសន្ននៅការិយាល័យច្រកចេញចូលតែមួយរបស់ថៃតាមបណ្តាខេត្ត-ក្រុងនានារបស់ថៃ ដែលពួកគេកំពុងធ្វើការងារ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតខ្មែរនៅប្រទេសថៃដែលអង្គភាពព័ត៌មាន ទទួលបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះថា នៅពេលផុតកំណត់កាលបរិច្ឆេទនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ អាជ្ញាធរថៃនឹងចាត់វិធានការតឹងរឹងតាមច្បាប់ ចំពោះពលករបរទេសទាំងអស់ ដែលពុំមានច្បាប់អនុញ្ញាតឲ្យស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃនោះឡើយ។

សូមជម្របថា ពលករខ្មែរកំពុងបម្រើការងារនៅប្រទេសថៃ មានជាង ១លាន ៥ម៉ឺននាក់ ហើយទទួលបានប្រាក់ឈ្នួលជាង៣០០បាតក្នុងមួយថ្ងៃ។ ក្នុងចំណោមពលករទាំងនេះ មានជាង ៧០ម៉ឺននាក់ជាពលករស្របច្បាប់ ខណៈជាង ៣០ម៉ឺននាក់ទៀត នៅពុំទាន់មានភាពស្របច្បាប់នៅឡើយ។ ក្រសួងការងារធ្លាប់បានបង្កើតក្រុមការងារចុះទៅជួយផ្តល់ភាពស្របច្បាប់ដូចជាលិខិតឆ្លងដែនជាដើមជូនពលករខុសច្បាប់ទាំងនោះដល់ប្រទេសថៃផងដែរ៕