ការបរិភោគផ្លែឈើទាំងឡាយដែលមានការដាំដុះតាមបែបធម្មជាតិ សុទ្ធតែអាចផ្តល់ប្រយោជន៍ចំពោះសុខភាពបានស្ទើរតែគ្រប់មុខ។ ខាងក្រោយនេះជាំអត្ថប្រយោជន៍ទាំង ៥ពីផ្លែស្រកានាគ មកឲ្យប្រិយមិត្តគ្រប់គ្នាបានដឹង៖
១. ល្អសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម៖ ជាតិហ្វាយប័ររបស់ផ្លែស្រកានាគជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាមល្អបំផុតសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម។ តែសម្រាប់មនុស្សទូទៅ បើបរិភោគច្រើនអាចមិនល្អវិញ ព្រោះវាធ្វើឲ្យជាតិស្ករចុះខ្លាំងពេក។
២. ជួយសុខភាពបេះដូង៖ ផ្លែស្រកានាគជួយដុតកូឡេស្តេរ៉ូលក្នុងសរសៃឈាម ធ្វើឲ្យអ្នកជៀសឆ្ងាយពីជំងឺគាំងបេះដូង។
៣. ជួយធ្វើឲ្យសក់ជាប់ពណ៌បានយូរ៖ សម្រាប់អ្នកដែលនិយមលេងពណ៌សក់អាចអនុវត្តវិធីនេះបាន ដោយគាបយកទឹកស្រកានាគមកលាបពីគល់ដល់ចុងសក់។ វិធីនេះនឹងជួយរក្សាពណ៌សក់ឲ្យជាប់បានយូរ និងធ្វើឲ្យសក់មានទម្ងន់។
៤. ធ្វើជាម៉ាស់កម្ចាត់មុន៖ ស្រកានាគសម្បូរទៅដោយវីតាមីន C ដែលជួយកម្ចាត់មុន និងធ្វើឲ្យស្បែកភ្លឺរលោងស្អាត។ វិធីធ្វើ៖ កិនផ្លែស្រកានាគឲ្យម៉ត់លាយជាមួយទឹកឃ្មុំ ហើយយកល្បាយនោះមកម៉ាស្សាមុខប្រហែល ១៥នាទី។
៥. ព្យាបាលក្អកផ្តាសាយ៖ វីតាមីន C ពីផ្លែស្រកានាគជួយកាត់បន្ថយអាការក្អកផ្តាសាយ៕
ចុចអាន៖ គុណសម្បត្តិ ៥យ៉ាងចំពោះសុខភាពពីផ្លែទំពាំងបាយជូរខ្មៅ ដែលមិនគួរមើលរំលង
ប្រភព៖ Kapook ប្រែសម្រួល៖ ឡៃហ៊ាង