ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សុំ​ឲ្យ​មន្ត្រី​ជំនាញ​ត្រូវ​ទប់ស្កាត់​ទំនិញ​ខូចគុណភាព​នាំ​ចូល​ពី​ប្រទេស​ជិតខាង​និង​ចាប់​ជនល្មើស​នាំ​ចូល​ឲ្យ​បាន​! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សុំ​ឲ្យ​មន្ត្រី​ជំនាញ​ត្រូវ​ទប់ស្កាត់​ទំនិញ​ខូចគុណភាព​នាំ​ចូល​ពី​ប្រទេស​ជិតខាង​និង​ចាប់​ជនល្មើស​នាំ​ចូល​ឲ្យ​បាន​! ! !

13/03/2018
ខេត្ត​បន្ទាយ​មាន​ជ័យ ៖​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សុំ​ឲ្យ​មន្ត្រី​ជំនាញ​ត្រូវ​ទប់ស្កាត់​ទំនិញ​ខូចគុណភាព​នាំ​ចូល​ពី​ប្រទេស​ជិតខាង​និង​ចាប់​ជនល្មើស​នាំ​ចូល​ឲ្យ​បាន​ដើម្បី​ចាត់ការ​តាម​ច្បាប់​។​
លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ប្រហិត​ចម្រុះ​ខូចគុណភាព​ថ្មីៗ​នេះ​នៅ​ក្រុង​សិរី​សោភ័ណ​ បាន​ណែនាំ​ដល់​មន្ត្រី​និង​ស្ថាប័ន​សមត្ត​កិច្ច​ជំនាញ​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​ចំពោះ​ទំនិញ​ដែល​ខូចគុណភាព​ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ជា​ពិសេស​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ និង​ស្រាវជ្រាវ​ចាប់​ជនល្មើស​ដែល​នាំ​ចូល​ទំនិញ​ខូចគុណភាព​ត្រូវ​ចាប់​ឲ្យ​បាន​ដើម្បី​ចាត់ការ​តាម​ច្បាប់​។​
​លោក​បាន​បញ្ជាក់​ថា​ រយៈពេល​កន្លង​ពេល​កន្លង​មក​មន្ត្រី​ជំនាញ​ឃើញ​សកម្មភាព​បង្ក្រាប​និង​ចាប់​បាន​តែ​ទំនិញ​ខូចគុណភាព​និង​មធ្យោបាយ​ដឹក​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តែ​ជនល្មើស​ឃើញ​មាន​ភាគតិច​ណាស់​ដែល​ចាប់​បាន​ជនល្មើស​ដែល​ជួញដូរ​ទំនិញ​ខូចគុណភាព​ចូល​មក​កម្ពុជា​ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​បទល្មើស​ទំនិញ​ខូចគុណភាព​ដែល​ប្រជាពលរដ្ឋ​បរិភោគ​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​។​
​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ បាន​សំណុំ​ពរ​ដល់​មន្ត្រី​ជំនាញ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​និង​ច្រក​តំបន់​ព្រំដែន​ម៉ា​ឡៃ​និង​បឹង​ត្រកួន​ហើយ​ច្រករបៀង​ខុសច្បាប់​មួយ​ចំនួន​ទៀត​ដែល​កម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ត្រូវ​ចូលរួម​ទប់ស្កាត់​កុំ​ឲ្យ​ បទល្មើស​តាម​បន្ទាត់​ព្រំដែន​និង​ទំនិញគេចពន្ធ​និង​ខូចគុណភាព​ និង​ចាប់​ជនល្មើស​ដែល​លួច​នាំ​ចូល​ទំនិញ​ខូចគុណភាព​ពី​ប្រទេស​ជិតខាង​។