ឈើប្រណិត៥គ្រឿងយីឌុប របស់ហ៊ត់ ប៊ុនគីមត្រៀមឆ្លងទៅវៀតណាមតាមច្រករបៀង ង៉ាំហុកពីរ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឈើប្រណិត៥គ្រឿងយីឌុប របស់ហ៊ត់ ប៊ុនគីមត្រៀមឆ្លងទៅវៀតណាមតាមច្រករបៀង ង៉ាំហុកពីរ! ! !

05/03/2018
ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍សម្ងាត់ពីខេត្តក្រចេះបានឲ្យដឹងថាឈើរបស់ ហ៊ត់ ប៊ុនគីម ក្នុងនោះឲ្យម្តាយក្មេករបស់ខ្លួនជាអ្នកចេញមុខ រត់ការឈ្មោះ យាយ ៤៣ និងឈ្មោះ កែវ សុធា ហៅ មាន និងមួយទៀតឈ្មោះ តូង អ្នកនៅកា៣ ចំនួន៥គ្រឿងរថយន្តយីឌុប ត្រៀមចេញទៅវៀតណាមតាមច្រកង៉ាំហុកពីរ នៅយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិពោធិ៍ដើមចេក ស្រុកស្នួលខេត្តក្រចេះ។

ជនបំផ្លាញជាតិ ហ៊ត់ ប៊ុនគីម ប្រមូលទិញឈើពីតំបន់ផ្សេងៗ យកមកស្តុកទុកចំណុចភូមិពោធិ៍ដើមចេក ម្តុំកា៣ ស្រុកស្នួល ខេត្តក្រចេះ និងប្រើរថយន្តយីឌុបរបស់វៀតណាម សម្រាប់ដឹក និងសម្រាប់ស្ទួច រាល់ថ្ងៃ គ្មានសមត្ថកិច្ចបង្ក្រាបឡើយ។

ប្រភពដែលស្និតនឹង ហ៊ត់ ប៊ុនគីម បានលួចបង្ហើបថា ជនខាងលើបានបង់លុយអោយឈ្មោះ ឈុន ប៊ុនឡេង ជានគរបាលសេដ្ឋកិច្ចក្រសួង ក្រុមគយចល័ត និងសមត្ថកិច្ចអាជ្ញាធរ ជំនាញជាច្រើនស្ថាប័នទៀត ជាថ្នូនឹងការមិនបង្ក្រាប ការដឹកឈើប្រណិតទៅវៀតណាម។

សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កុំគិតតែផលប្រយោជន៍ខ្លួនពេក គួរគិតប្រទេសជាតិផង តើទុកអោយជនបំផ្លាញជាតិទាំង នោះ បន្តបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រទេសយើងដល់ណាទៀត។