ពិធីចាប់ត្រីប្រចាំឆ្នាំនៅស្រុកមេមត់មាន​ប្រ​ជាពលរដ្ឋចូ​លរួមជិត ២ម៉ឺន​នាក់! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពិធីចាប់ត្រីប្រចាំឆ្នាំនៅស្រុកមេមត់មាន​ប្រ​ជាពលរដ្ឋចូ​លរួមជិត ២ម៉ឺន​នាក់! ! !

05/03/2018
ខេត្តត្បូងឃ្មុំ ៖​ តាមទំនាមទំលាបរបស់ប្រជាពល​ នៅស្រុកមេមុត​ នាដើមខែមីនា ជារៀងរាល់ឆ្នាំ តែងតែប្រារព្ធពិធី​ប្រពៃ​ណីទំនៀមទំលាប់ពីបុរាណ​គឺ​ចាប់ត្រីនៅចំណុច​ ត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ពិធីប្រពៃណីមួយនេះ​ មានប្រជាពលរដ្ឋមកពីភូមិ ឃុំ ស្រុកនានាប្រមាណជិត​ ២​ម៉ឺននាក់ ធ្វើដំណើរតាមរទេះសេះ រ​ទេះគោ កង់​ ម៉ូតូ ឡាន​ ប្រើប្រាស់ឧបករណ៍​នេសាទបែបបុរាណនាំគ្នាំចាប់ត្រីក្នុងបឹងរួមតែម្តង។
សម្រាបលឧប្បករណ៍រួមមាន៖​ អង្រុត ឈ្នាង ឆ្នុក ត្រក ក្អុះ ដែលបានប្រព្រឹត្តធ្វើឡើង​រយ:ពេល៣ថ្ងៃ​ ចាប់ពីថ្ងៃទី០​១ដល់​ទី០៣ ខែមីនា​ ឆ្នាំ២០១៨នេះ។ ពិធីប្រពៃណីនធរមានទាំងចាស់​ទាំងក្មេងញញឹមញញែមសប្បាយរីករាយជួបជុំគ្នា​ទាំងជិតទាំងឆ្ងាយចំ​ងាយនាំគ្នាហ៊ោកញ្ជៀវពេលមានអ្នកចាន់បានត្រីធំម្ដងៗ។​ ពេលចាប់បានប្រជាពលរដ្ឋនាំគ្នាចំអិនហូប​អាហារសាមគ្គីរួមគ្នា។
លោក អួច យឿង មេឃុំជាំក្រវៀន បានឲ្យដឹងថា ពិធីចាប់ត្រីនេះគឺយើងបាន​រៀប​ចំជារៀងរាល់ឆ្នាំ​ ដើម្បីកំសាន្ដ និងសាមគ្គីគ្នាស្គាល់គ្នាយោគយល់គ្នាសំរាប់បឹងធំនេះគឺមិនឲ្យអ្នកណាប៉ះពាល់ដាច់​ខាតទុកសំរាប់តែពិធីចាប់ត្រី១ឆ្នាំម្ដងតែ​ប៉ុណ្ណោះអ្នកណាក៏ចាប់បានដែរតែ​ដាច់ខាត ត្រូវប្រើឧបករណ៍បុរាណ។