លោក ហ៊ុន ម៉ាណែត ផ្ញើសារជូនបុគ្គល ហុង លីម ចំពោះទង្វើបើកការវាយប្រហារ លាបពណ៌ និងមាក់ងាយដល់ប្រជាពលរដ្ឋខ្មែរគ្នាឯងទៀត នៅអូស្រ្តាលី ដោយហៅពួកគេថា «ខ្មោចស៊ីពេ» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ហ៊ុន ម៉ាណែត ផ្ញើសារជូនបុគ្គល ហុង លីម ចំពោះទង្វើបើកការវាយប្រហារ លាបពណ៌ និងមាក់ងាយដល់ប្រជាពលរដ្ឋខ្មែរគ្នាឯងទៀត នៅអូស្រ្តាលី ដោយហៅពួកគេថា «ខ្មោចស៊ីពេ»

04/03/2018
(ភ្នំពេញ)៖ បុគ្គល ហុង លីម ដើមកំណើតខ្មែរម្នាក់ និងកាន់តួនាទីជាតំណាងរាស្រ្តរបស់ប្រទេសអូស្រ្តាលីនោះ បាននិងកំពុងដឹកនាំយុទ្ធនាការ ជាមួយបងប្អូនខ្មែរមួយចំនួននៅអូស្រ្តាលី ដែលមាននិន្នាការ ប្រឆំាំង ដើម្បីត្រៀមតវ៉ាចំពោះការបង្ហាញវត្តមានរបស់នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺសម្តេចតេជោ​ ហ៊ុន សែន ដែលគ្រោងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ជាង១០ថ្ងៃទៀតនោះ។

មិនត្រឹមតែប្រឆាំងនឹងវត្តមានសម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំអាស៊ានម្នាក់នោះទេ នៅពេលនេះបុគ្គល ហុង លីម ដែលមានអាយុកាន់តែចាស់ទៅហើយនោះ ក៏បានងើបវាយប្រហារយ៉ាងខ្លាំងក្លា ចំពោះប្រជាពលរដ្ឋខ្មែររាប់សិបនាក់ ដែលបាននិងកំពុងរស់នៅក្នុងប្រទេសអូស្រ្តាលី ដែលគាំទ្ររាជរដ្ឋាភិបាលទៀតផង ដោយបានហៅពួកគេថា «ជាខ្មោចស៊ីពេ»។
តាមរយៈវីដេអូដែលត្រូវបានបង្ហោះតាមបណ្តាញសង្គម Facebook លោក ហុង លីម បានដឹកនាំបងប្អូនខ្មែរមួយក្រុមតូចនៅអូស្រ្តាលី ឈរនៅតាមផ្លូវសាធារណៈមួយ ហើយឲ្យស្រែកព្រមគ្នា នៅពេលមានរថយន្តរបស់បងប្អូនខ្មែរទាំងឡាយណា ដែលមាននិន្នាការគាំទ្ររាជរដ្ឋាភិបាលថា «ខ្មោចស៊ីពេៗ»។ ពាក្យសំដីដ៏អាក្រក់ស្តាប់នេះ បានបង្ហាញយ៉ាងច្បាស់ថា លោក ហុង លីម ដែលមានឈាមជ័រជាខ្មែរដែរនោះ បាននិងកំពុងធ្វើឲ្យពលរដ្ឋខ្មែររស់នៅក្រៅប្រទេស កាន់តែបែកបាក់គ្នា ស្អប់ខ្ពើមគ្នា និងឈ្លោះគ្នាកាន់តែខ្លាំងឡើងៗ។

ចំពោះទង្វើ និងប្រើពាក្យសម្តីបែបនេះ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ាណែត ក៏បានផ្ញើសារជូនលោក ហុង លីម តាមបណ្តាញសង្គម Facebook ដែលមានខ្លឹមសារដូចក្រោមនេះ៖

ជារឿយៗឲ្យតែមានប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលមានទស្សនៈគាំទ្ររាជរដ្ឋាភិបាល ហើយប្រើសិទ្ធិរបស់ខ្លួនតាមរយៈការបញ្ចេញមតិរបស់ខ្លួន គាំទ្ររាជរដ្ឋាភិបាល ឬចូលរួមក្នុងកម្មវិធីនានា ដើម្បីជួបជុំអបអរនូវអ្វីដែលជាសមិទ្ធិផលជាតិ ឬដែលរាជរដ្ឋាភិបាលសម្រេចបាន គឺត្រូវបានអស់លោកមួយចំនួន ដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលនៅក្រៅប្រទេស ចោទពួកគាត់ថា ជាជនលក់ឧត្តមគតិ ឬជាមនុស្សដែលគេទិញក្បាលបាន ឬពេលខ្លះរហូតដល់ប្រើពាក្យអសុរសទៅលើពួកគាត់ ដូចជាជេពួកគាត់ថាជា ខ្មោចស៊ីពេរ ជាដើម។
ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ប្រាកដណាស់ គឺមានមនុស្សដែលមានទស្សនៈខុសគ្នាហើយ មិនថា ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសខ្មែរ ឬនៅប្រទេសអាមេរិក អូស្ត្រាលី ណូវ៉ែលស្សឺឡង់ អឺរ៉ុប ។ល។ អញ្ចឹងអស់លោកដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលនៅតាមបណ្តាប្រទេសមួយចំនួន គួរតែយល់ហើយថានៅទីណាក៏មានប្រជាពលរដ្ឋដែល មានទស្សនៈស្របជាមួយអស់លោក និងអ្នកដែលមានទស្សនៈខុសពីអស់លោកដែរ។ ហើយបើអស់លោកតាំងខ្លួនជាអ្នកប្រជាធិបតេយ្យពិតៗ គួរតែអស់លោកទទួលស្គាល់ការពិតនេះ ហើយគួរបង្ហាញនូវកាយវិការ ឬការបញ្ចេញមតិ ប្រកបដោយភាពថ្លៃថ្នូរនិងការគោរពគ្នាផង។

ហើយការប្រឌិតរឿងមិនពិត ដើម្បីលាបពណ៌ប្រជាពលរដ្ឋខ្មែរ ដែលមានទស្សនៈខុសពីខ្លួន ថាជាជនលក់ឧត្តមគតិឬលក់ក្បាល ក្នុងតម្លៃនេះឬតម្លៃនោះគួរឈប់ទៅ ព្រោះវាជាការមើលងាយខ្លាំងណាស់ ចំពោះពួកគាត់។ ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសដែលលោកបាននិងកំពុងមើលងាយនោះ ក៌ជាមនុស្សដែលមានកិត្តិយសនិងសេចក្តីថ្លៃថ្នូរ ហើយក៏ចង់បានការគោរពសិទ្ធិរបស់គាត់ ដូចអស់លោកដែរ។

ជាពិសេស ចំពោះលោកពូខ្លះដែលតាំងខ្លួនជាមនុស្សចាស់ទុំ ហើយមានតំណែងខ្ពស់នៅក្រៅប្រទេសទៀតនោះ ការដែលលោកពូដុតបញ្ឆេះកំហឹងនៅក្នុងអារម្មណ៌របស់ប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលមានទស្សនៈស្របជាមួយពូ ហើយដឹកនាំគាត់អោយទៅជេរប្រមាថ ទៅលើប្រជាពលរដ្ឋខ្មែរដែលមានទស្សនៈខុសពីពូនោះ មិនមែនជាសកម្មភាពមួយដែលបង្ហាញពីការបង្រួបបង្រួមគ្នា ឬគោរពសិទ្ធិគ្នានោះទេ។ ផ្ទុយទៅវិញ វានាំអោយតែប្រជាពលរដ្ឋប៉ះអារម្មណ៏គ្នា រវាងអ្នកដែលពូនាំអោយទៅជេរ និងអ្នកដែលត្រូវគេជេរ។

ក្នុងនាមជាក្មេងជំនាន់ក្រោយ ខ្ញុំសូមជូនយោបល់ទៅលោកពូថា ថ្វីត្បិតតែលោកពូមានវ័យចំណាស់និងមានឋានៈខ្ពស់នៅក្រៅប្រទេសក៏ដោយ ក៏សកម្មភាពរបស់ពូបានបង្ហាញពីកម្រិត នៃភាពចាស់ទុំ និងសីលធម៌របស់លោកពូ។ បើសកម្មភាពរបស់លោកពូមិនសមរម្យឬគ្មានការទទួលខុសត្រូវ ក៏មហាជនជាពិសេសក្មេងៗ ជំនាន់ក្រោយក៏មិនគោរពដែរ៕