សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បង្កើនទំនាក់ទំនងជិតស្និទ្ធក្នុងការបញ្ជូនប្រតិភូទៅកូរ៉េខាងជើង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បង្កើនទំនាក់ទំនងជិតស្និទ្ធក្នុងការបញ្ជូនប្រតិភូទៅកូរ៉េខាងជើង

04/03/2018
(សេអ៊ូល)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងថា រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន និងសេអ៊ូល កំពុងស្ថិតក្នុងទំនាក់ទំនងជិតស្និត ក្នុងគម្រោងបញ្ជូនគណប្រតិភូតំណាង ប្រធានាធិបតីកូរ៉េខាងត្បូង ទៅកាន់ទីក្រុងព្យុងយ៉ាង នេះបើយោងតាមការចេញផ្សាយរបស់ សហរដ្ឋអាមេរិកដកស្រង់ដោយសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ។
ប្រធានាធិបតីកូរ៉េខងត្បូង លោក ម៉ូន ជែអ៊ីន បានប្រាប់ដល់សមភាគីអាមេរិក លោក ដូណាល់ត្រាំ តាមរយៈប្រព័ន្ធទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះថា លោកនឹងប្រញ៉ាប់បញ្ជូន គណប្រតិភូពិសេសទៅកាន់ប្រទេសកូរ៉េខាងជើង។ ជាមួយគ្នានេះដែរ លោកក៏បានពន្យល់ពីផ្លែផ្កានៃដំណើរទស្សនកិច្ចនាពេលថ្មីៗនេះពីសំណាក់ប្រតិភូពិសេស និងជាន់ខ្ពស់កូរ៉េខាងជើង មកកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងឱកាសការប្រកួតកីឡាអូឡាំពិកនារដូវរងានេះផងដែរ។

«យើងបានបង្កើតទំនាក់ទំនងយ៉ាងជិតស្និតជាមួយប្រទេស កូរ៉េខាងត្បូង អំពីការឆ្លើយតបចំពោះកូរ៉េខាងជើង ក្នុងនោះរួមទាំងការរក្សានូវសម្ពាធតឹងរឹងដើម្បីសម្រេចបាននូវការទប់ស្កាត់ការ រីកសាយភាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េផងដែរ» នេះជាសំដីរបស់លោក មីឆែល កាវេ អ្នកនាំពាក្យប្រចាំការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វីក នៃក្រសួងការបរទេសអាមេរិក ដកស្រង់ដោយវិទ្យុអាស៊ីសេរី៕