គ្រោះ​រញ្ជួយដី ៧.៥រ៉ិចទ័រ នៅ​​ប៉ាពួញូហ្គីណេ ផ្តាច់​ជីវិត​​មនុស្ស ២០នាក់ និង​ជាង ៣០០នាក់​ រងរបួស! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះ​រញ្ជួយដី ៧.៥រ៉ិចទ័រ នៅ​​ប៉ាពួញូហ្គីណេ ផ្តាច់​ជីវិត​​មនុស្ស ២០នាក់ និង​ជាង ៣០០នាក់​ រងរបួស! ! !

01/03/2018
បរទេស ក្រុមអ្នកស្រុកនៅក្នុងតំបន់រងគ្រោះ នៅថ្ងៃពុធនេះបានអះអាងថា មនុស្សយ៉ាងហោចណាស់ ២០នាក់ បានស្លាប់បាត់បង់ ជីវិតនៅក្នុងគ្រោះរញ្ជួយដីកំរិតធ្ងន់មួយ ដែលបានវាយប្រហារលើប្រទេសដែនកោះប៉ាពួញូហ្គីណេ កាលពីថ្ងៃចន្ទ ខណៈក្រុមអ្នកជួយសង្រ្គោះ កំពុងបន្តប្រតិបត្តិការរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS កាលពីថ្ងៃចន្ទ បានឱ្យដឹងថា គ្រោះរញ្ជួយដីកំរិត ៧.៥រ៉ិចទ័រ បានវាយប្រហារនៅចំងាយ ៩៦គីឡូម៉ែត្រ ពីភាគនិរតីទីក្រុងមែនឌី (Mendi) ស្ថិតនៅភាគខាងត្បូង តំបន់ហៃឡេនស៍ (Highlands) របស់ ប្រទេសដែនកោះប៉ាពួញូហ្គីណេ (Papua New Guinea)។

គ្រោះរញ្ជួយដីនេះ បានផ្ដាច់យកជីវិតមនុស្ស ២០នាក់ (ពីដំបូងរាយការណ៍ថា ៣០នាក់ស្លាប់) និងជាង ៣០០នាក់ទៀតរងរបួស ដែលនេះធ្វើឱ្យគេព្រួយបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង។

គួរបញ្ជាក់ថា បើតាម USGS គ្រោះរញ្ជួយដីលើកទីពីរកំរិត ៦.០រ៉ិចទ័រ ក៏បានកើតឡើងផងដែរនៅចំងាយ ១១១គីឡូម៉ែត្រ ពីភាគនិរតីនៃប្រទេសដែនកោះប៉ាពួញូហ្គីណេ នៅថ្ងៃពុធនេះ ដោយវាមានជម្រៅរញ្ជួយ ១០.០គីឡូម៉ែត្រទៅក្នុងដី។ ប៉ុន្តែមិនមាន សេចក្ដីរាយការណ៍លម្អិតពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេ។