បណ្តាញ​ទូរស័ព្ទ 4G នឹងមាននៅ​លើ​ឋានព្រះច័ន្ទ នៅក្នុង​ឆ្នាំ២០១៩! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បណ្តាញ​ទូរស័ព្ទ 4G នឹងមាននៅ​លើ​ឋានព្រះច័ន្ទ នៅក្នុង​ឆ្នាំ២០១៩!

01/03/2018
(ប៊ែរឡាំង)៖ ឋានព្រះច័ន្ទ​ដែលនៅចំពោះមុខ​យើងនេះ នឹងមានប្រព័ន្ធ​ទូរស័ព្ទ 4G ប្រើប្រាស់​ជាផ្លូវការ នៅអំឡុង​ឆ្នាំ២០១៩ខាងមុខនេះ​ហើយ ដោយ​ក្រុមហ៊ុន Vodafone សាខានៅអាល្លឺម៉ង ជាអ្នកទទួលបន្ទុក​ធ្វើការអភិវឌ្ឍ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០១ ខែមិនា ឆ្នាំ២០១៨។
ក្រុមហ៊ុនបណ្តាញ​ទូរគមនាគមន៍​ចំរុះ ដែលមានសាខា​នៅអាល្លឺម៉ង់ Vodafone បានបង្កើត​ក្រុមការងារអភិវឌ្ឍន៍​គំរោងខាងលើនេះ​រួចទៅហើយ ដោយមាន​កិច្ចសហការ​ជាមួយនឹង​ក្រុមហ៊ុន Nokia។ នេះបើតាមសេចក្តីថ្លែងការណ៍​របស់ Vodafone ដែលមានទីស្នាក់​ការកណ្តាលនៅ​ទីក្រុងឡុងដ៍ នៃចក្រភព​អង់គ្លេស។
សម្រាប់គំរោង​ខាង​លើនេះដែរ នឹងជួយទំនុកបំរុង​​ដល់កម្មវិធីផលិតយាន​​ចល័តនៅលើឋាន​ព្រះច័ន្ទ តាមរយៈ​​ក្រុមហ៊ុន PTScientists ដែលជាក្រុមហ៊ុន​​អវកាសឯកជន​មួយ មានមូលដ្ឋាននៅ​​ទីក្រុង​ប៊ែរឡាំង សហព័ន្ធ​អាល្លឺម៉ង់។ យានធំ​មួយ​គ្រឿង និងយានតូច​ចំនួនពីរ​គ្រឿង នឹងត្រូវធ្វើការ​​បាញ់បង្ហោះ ឲ្យទៅចុះចតលើ​​ឋានព្រះច័ន្ទ តាមរយៈ​គ្រាប់​រ៉ុក្កែត SpaceX Falcon 9 ដែលទើបតែ​​ត្រូវបង្កើន​សមត្ថភាព​​ឲ្យខ្លាំងបំផុត។
ជុំវិញ​បញ្ហានេះ ក្រុមហ៊ុន PTScientists បាននិយាយថា ក្រុមការងារ​របស់ខ្លួន មានការ​ប្តេជ្ញាចិត្ត​ជាស្រេច នៅក្នុងការបន្ថយការ​ចំណាយទៅលើការរុករក​ទីអវកាស និងស្វែងរក​ការឯកភាពគ្នា ដើម្បីបញ្ជូនយាន​ទៅឋានព្រះច័ន្ទ។ សម្រាប់យាន​របស់ក្រុមការងារ​ដែលបាន​សហការគ្នាខាងលើនេះ នឹងធ្វើការសិក្សា​ទៅលើអ្វីដែលជាសក្តានុល របស់យាន Apollo របស់អាមេរិក ដែលបានដឹកនាំ​អវកាយានិក ទៅចុះចត​នៅលើព្រះច័ន្ទ កាលពីខែធ្នូ ឆ្នាំ១៩៧២។

ដោយឡែក​ក្រុមហ៊ុន Nokia ឯណោះវិញ នឹងធ្វើការបង្កើត​សមត្ថភាព នៃបណ្តាញ Ultra Compact Network ដែលជាប្រព័ន្ធ​ផ្ទត់ផ្ទង់សេវាដ៏អស្ចារ្យមួយ មាន​ទម្ងន់ ១គីឡូក្រាម (ប៉ុនកញ្ចប់ស្ករស) ដើម្បីភ្ជាប់ជា​មួយយានទៅកាន់​ព្រះច័ន្ទនោះ។ អ្វីដែលកាន់​តែអស្ចារ្យ គឺក្រុមការងារ​ចំរុះជា​មួយនឹង​ក្រុមហ៊ុន PTScientists នឹងធ្វើការ Live វីដេអូពី​ឋានព្រះច័ន្ទ ដើម្បីឲ្យអ្នក​នៅលើផែនដី​ អាចទស្សនាបានដោយរំភើបរីករាយផងដែរ៕