រឿង​ល្អ​១០​យ៉ាង​កើតឡើង នៅ​ពេល​អ្នក​គេង​ថ្ងៃ​ជា​​ប្រចាំ​​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រឿង​ល្អ​១០​យ៉ាង​កើតឡើង នៅ​ពេល​អ្នក​គេង​ថ្ងៃ​ជា​​ប្រចាំ​​

01/03/2018
តាម​ការ​សិក្សា​មនុស្ស​ម្នាក់ៗ​គួរ​តែ​គេង​ឲ្យ​បាន​​៧​ម៉ោង​ជា​រៀងរាល់​យប់​ ប៉ុន្តែ​ជាក់​ស្ដែង​មាន​តែ​មនុស្ស​ប្រហែល​៦០​ភាគរយ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន​។ ដូច្នេះ​ហើយ​ការ​គេង​ថ្ងៃ​ដែល​​ប្រើ​រយៈ​ពេល​មិន​លើស​ពី​៩០​នាទី ​គឺ​ជា​ជម្រើស​បន្ថែម​ដើម្បី​ជួយ​​​បង្កើន​​ថាមពល​ក្នុង​ការ​ធ្វើ​ការ​ យឹតយោង​ស្ថានភាព​សុខភាព ក៏​ដូចជា​ជួយ​សម្រួល​អារម្មណ៍​ឲ្យ​ស្រស់​ថ្លា​ឡើយ​វិញ​​។
រូបតំណាង
​ខាង​ក្រោម​នេះ​ជា​រឿង​ល្អ​១០​យ៉ាង​​ដែល​អ្នក​អាច​ទទួល​បាន​ពី​​ការ​គេង​ថ្ងៃ​ដ៏​ត្រឹមត្រូវ ជា​រៀងរាល់​ថ្ងៃ​៖​​​​​​​
១. អារម្មណ៍​រីករាយ​
អ្នក​វិទ្យាសាស្ត្រ​​បាន​ណែនាំ​ថា មនុស្ស​ដែល​គេង​ថ្ងៃ​​បាន​៣០​នាទី​​ឬ​តិច​ជាង​នេះ នឹង​ទទួល​បាន​អារម្មណ៍​ល្អ ស្រស់​ថ្លា​ពេញ​មួយ​រសៀល ជាង​មនុស្ស​ដែល​គេង​លើស​នេះ ឬ​មិន​បាន​គេង​សោះ​។​

២. យក​ឈ្នះ​ភាព​ងងុយ​គេង​ពេល​រសៀល​
ជា​ទូទៅ​មនុស្ស​គ្រប់​គ្នា​តែង​ងងុយ​គេង​នៅ​ម៉ោង​ប្រហែល​៣​រសៀល​។ ដូច្នេះ​ការ​គេង​ថ្ងៃ​ជួយ​ឲ្យ​អ្នក​​​គេច​ផុត​ពី​​បញ្ហា​នេះ​បាន​ល្អ​ជាង​ការ​ញ៉ាំ​កាហ្វេ​ទៅ​ទៀត​។​

៣. មិន​សូវ​បង្កើត​កំហុស​
ការ​គេង​ថ្ងៃ​ជួយ​​ឲ្យ​​ការ​ធ្វើ​ការ​របស់​អ្នក​រឹត​តែ​ប្រសើរ បន្ថយ​កំហុស​ឆ្គង ព្រម​ទាំង​បញ្ចៀស​បាន​​គ្រោះថ្នាក់​​ចៃដន្យ​ផ្សេងៗ​បាន​ទៀត​ផង​។​

៤. ជួយ​បង្កើន​ការ​ចងចាំ​
អ្នក​ស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ​Saarland​​ប្រទេស​អាល្លឺម៉ង់ ​​រក​ឃើញ​ថា សិស្ស​ដែល​គេង​ថ្ងៃ​​​ពី​៤៥​ទៅ​៦០​នាទី​អាច​បង្កើន​ការ​ចងចាំ​បាន​រហូត​ដល់​ទៅ​៥០០​ភាគរយ​ឯណោះ​។​

៥. បង្កើន​សមត្ថភាព​ច្នៃ​ប្រឌិត​
នៅ​ពេល​អ្នក​គេង ខួរក្បាល​ខាង​ស្ដាំ​​ដែល​ជា​ប្រភព​នៃ​គំនិត​ច្នៃ​ប្រឌិត​​ធ្វើ​​ដំណើរ​ការ​​បាន​​​យ៉ាង​ល្អ ដែល​ជួយ​បង្កើន​សមត្ថភាព​របស់​អ្នក​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​។​

៦. ជួយ​​ដល់​បេះដូង​
មនុស្ស​ដែល​គេង​​៣០​នាទី​ឬ​ច្រើន​ជាង​នេះ ហើយ​យ៉ាង​ហោច​ណាស់​៣​ដង​ក្នុង​មួយ​សប្ដាហ៍​​គ្មាន​ហានិភ័យ​នៃ​ការ​ស្លាប់​​ដោយ​ជំងឺ​បេះដូង​ដល់​ទៅ​៣៧​ភាគរយ​​​​ឯណោះ​។​

៧. មិន​សូវ​ហេវ​
ពេល​អ្នក​​គេង​ថ្ងៃ​ អ្នក​មិន​សូវ​មាន​អារម្មណ៍​ហេវហត់ អស់​កម្លាំង ឬ​ឃ្លាន​ញឹកញាប់​ឡើយ​។ ដូច្នេះ​អ្នក​ប្រាកដ​ជា​ចៀស​ផុត​ពី​ការ​ធាត់​លើស​គីឡូ​បាន​ជា​​មិន​ខាន​។​

៨. គ្រប់គ្រង​ខ្លួន​ឯង​បាន​ល្អ
ដូច​នឹង​ពេល​អ្នក​ឃ្លាន​ខ្លាំង​ដែរ ពេល​អ្នក​គេង​មិន​ឆ្អែត អ្នក​​ក្លាយ​ជា​មនុស្ស​រញ៉ាំរញ៉ូវ ឆាប់​ខឹង​ច្រឡោត រក​រឿង​ឈ្លោះ​ដោយសារ​រឿង​តិចតួច​។ ដូច្នេះ​អាការៈ​​នេះ​នឹង​មិន​កើតឡើង​ទេ ពេល​អ្នក​​គេង​បាន​គ្រប់​គ្រាន់​​។​

៩. ​បន្ថយ​ហានិភ័យ​នៃ​គ្រោះថ្នាក់​ផ្សេងៗ​
ការ​ងងុយ​គេង​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ការ​ផ្ចង់​ស្មារតី ដែល​អាច​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​ពេល​អ្នក​កំពុង​ធ្វើ​ដំណើរ ឬ​ប្រកប​ការងារ​។ ដូច្នេះ​ត្រឹម​តែ​គេង​៣០​នាទី អ្នក​​​អាច​ប្រមូល​​អារម្មណ៍​ឲ្យ​មូល​វិញ​​​បាន​យ៉ាង​ល្អ​។

១០. ​សមត្ថភាព​ក្នុង​ការ​វិនិច្ឆ័យ​រឹត​តែ​​ប្រសើរ​ឡើង​
ការ​គេង​ថ្ងៃ​ពី​៣០​ទៅ​៦០​នាទី ក៏​ជួយ​ដល់​សមត្ថភាព​ក្នុង​ការ​សម្រេច​ចិត្ត ឬ​វិនិច្ឆ័យ​លើ​កិច្ចការ​ផ្សេងៗ​ផង​ដែរ​។​ ការ​វិភាគ​រក​ហេតុផល​របស់​អ្នក​​រឹត​តែ​ពូកែ នៅ​ពេល​អ្នក​មាន​អារម្មណ៍​ស្វាង​ពី​ភាព​ងងុយ​គេង​​ ៕


ប្រភព៖ powerofpositivity ប្រែសម្រួល៖ ឡៃហ៊ាង