ស្ពតផ្សព្វផ្សាយភាគច្រើនរបស់ក្រុមហ៊ុនផលិតទូរសព្ទ ច្រើនផ្ដោតលើការឌឺដងបញ្ឆិតបញ្ឆៀងទៅកាន់គូប្រជែងតាមរយៈសកម្មភាព ឬកាយវិការណាមួយ។ ប៉ុន្តែសម្រាប់ Nokia ដែលថ្មីៗនេះទើបចេញស្មាតហ្វូនឆ្នាំ ២០១៨ ចំនួន ៤ សេរ៊ី ក៏បង្ហោះផ្សាយនូវវីដេអូមួយក្រោមចំណងជើងការណែនាំស្មាតហ្វូនថ្មីលើ Android One។
អត្ថន័យចង់បង្ហាញពីមិត្តភ័ក្ដិជិតស្និទ្ធ ២ រូប បានរាប់អានគ្នាតាំងតែពីកុមារភាពចាប់តាំងពីជំនាន់កាន់ទូរសព្ទ Nokia 3310 (បង្ហាញខ្លួនឆ្នាំ ២០០០) រហូតចេះជួយយកអាសាគ្នាដល់សព្វថ្ងៃ ជាមួយការកាន់ស្មាតហ្វូន Nokia សេរ៊ីថ្មី ដែលទើបដាក់តាំងនៅក្នុងពិព័រណ៍ Mobile World Congress មុននេះបន្តិច។
ទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ PhoneArena ប្រែសម្រួល៖ ឡៃហ៊ាង
