ធៀបនឹង Galaxy S9 មានត្រឹម ៣ ០០០mAh និង iPhone X មាន ២ ៧១២ mAh ស្មាតហ្វូនអាមេរិកជំនាន់ក្រោយនេះ អាចសាកថ្ម ៥ ថ្ងៃម្តង ស្ថិតក្នុងលក្ខខណ្ឌប្រើប្រាស់បែបសាមញ្ញ ហើយបើ Standby អាចដល់រយៈពេល ៤០ ថ្ងៃ។
រូបតំណាងកម្រាសខ្លួន P16K Pro និង iPhone X
P16K Pro មានតួខ្លួនរាងក្រាស់បន្តិចដល់ ១៥.២ មិល្លីម៉ែត្រ និងទម្ងន់ខ្លួន ៣៥០ ក្រាម ហើយរត់លើ Android 8.0 Oreo ប្រើអេក្រង់ ៥,៩៩ អ៊ីញ កម្រិត ២ ១៦០ x ១ ០៨០ ភីកសែល មាត្រដ្ឋាន ១៨:៩ ប្រើកាមេរ៉ាភ្លោះខាងក្រោយ 13MP+5MP និងខាងមុខ 16MP+13MP អមទ្រនាប់ស្កេនខ្ចៅដៃក្បែរនោះ។បំពាក់នូវឈីប MediaTek Helio P23 មាន RAM 6GB និងអង្គចងចាំ 128GB បន្ថែមរន្ធដោត microSD គាំទ្រការប្រើស៊ីម ២ ប្រភេទ Nano។ ក្រុមហ៊ុន Energizer ក៏បានបង្ហើបស្មាតហ្វូនរបស់ខ្លួនម៉ូឌែលនេះ នឹងមានដាក់លក់នាខែកញ្ញា ជាមួយតម្លៃក្បែរ ៥០០ ដុល្លារ។
ប្រភព៖ GSMarena | Mashable ប្រែសម្រួល៖ ឡៃហ៊ាង