នៅក្នុងសហរដ្ឋអាមេរិក Samsung បានបង្កើតកម្មវិធីមួយឈ្មោះថា "Trade In” ដែលអនុញ្ញាតឲ្យអតិថិជនយកស្មាតហ្វូន Samsung ស៊េរីចាស់ និងស្មាតហ្វូនម៉ាកដទៃដូចជា Apple, LG និង Google ជាដើម មកប្ដូរយក Galaxy S9/S9+ ដោយចំណាយតិចជាងការយកលុយសុទ្ធមកទិញ។
ការយក Galaxy S8/S8+ មកប្ដូរនឹងទទួលបានការបញ្ចុះតម្លៃដល់ ៣៥០ ដុល្លារ លើការទិញ Galaxy S9/S9+, Galaxy S7/S7 Edge ទទួលបានការបញ្ចុះដល់ ៣០០ ដុល្លារ, ត្រកូល Galaxy S6 និង Note5 បញ្ចុះដល់ ១៥០ ដុល្លារ។
ចំណែកម៉ាក iPhone វិញ ម៉ូដែល iPhone X/8/8 Plus បានការបញ្ចុះតម្លៃដល់ ៣៥០ ដុល្លារ, iPhone 7/7 Plus បានការបញ្ចុះតម្លៃដល់ ៣០០ ដុល្លារ និង iPhone 6s/6s Plus/6/6 Plus បានការបញ្ចុះតម្លៃដល់ ១៥០ ដុល្លារ។
តម្លៃដែលអាចទទួលបានពីស្មាតហ្វូនម៉ូដែលមួយៗ អាចច្រើនឬតិចអាស្រ័យលើស្ថានភាពរបស់វា។ បញ្ជាក់ថាបច្ចុប្បន្នកម្មវិធីនេះមានតែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ ដោយធ្វើឡើងចំពោះ Galaxy S9/S9+ ដែលលក់ក្នុងតម្លៃ ៧២០ ដុល្លារ និង ៨៤០ ដុល្លារ៕
ប្រភព៖ vnexpress ប្រែសម្រួល៖ ឡៃហ៊ាង
