បឹងកេត បរាជ័យ​ក្នុង​ដី​ខ្លួន​ក្រោម​ថ្វី​ជើង​ភ្ញៀវ Shan United មុន​នេះ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បឹងកេត បរាជ័យ​ក្នុង​ដី​ខ្លួន​ក្រោម​ថ្វី​ជើង​ភ្ញៀវ Shan United មុន​នេះ!

28/02/2018
ក្រុម​ម្ចាស់​ផ្ទះ​បឹងកេត​ បាន​បរាជ័យ​ម្ដង​ទៀត​ហើយ នៅ​ថ្ងៃ​នេះ ក្នុង​ការ​ប្រកួត​ជាមួយ​ភ្ញៀវ Shan United ជាមួយ​​លទ្ធផល ១ ទល់ ២ ដែល​ជា​​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូល​ F ពាន​រង្វាន់​ AFC Cup 2018 នៅ​ពហុកីឡដ្ឋាន​ជាតិ។




ក្រុម​បឹងកេត
សម្រាប់​វគ្គ​ទី​១ ម្ចាស់​ផ្ទះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ហ៊ោ​កញ្ជ្រៀវ ក្រោយ​កីឡាករ Maicon ស៊ុត​នាំ​មុខ​ភ្ញៀវ​មុន​នៅ​នាទី​ទី ២៨។ ប៉ុន្តែ​នៅ​នាទិ​ទី ៤១ កីឡាករ កូកូឈិ ស៊ុត​តាម​ស្មើ ១ ទល់ ១​ វិញ ​អោយ​ក្រុម​ភ្ញៀវ។ ចូល​មក​ដល់​វគ្គ​ទី​២ ការ​ប្រកួត​កាន់​តែ​តាន​តឹង ដោយ​មាន​ឱកាស​វាយ​បក​រៀង​ខ្លួន ប៉ុន្តែ​ទី​បំផុត​រក​បាន​គ្រាប់​បន្ថែម​ដោយ​កីឡាករ Chisuba ស៊ុត​ចូល​នាទី ៥៥។ លទ្ធផល​នេះ បាន​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត។ ដូច្នេះ​លទ្ធផល​ផ្លូវ​ការ​គឺ បឹង​កេត ១ Shan United ២។

នេះ​ជា​ការ​ប្រកួត​លើក​ទី​២​ បន្ទាប់​ពី​ប្រកួត​លើក​ទី​១​ ក្រុម​ខ្លាំង​កម្ពុជា​បាន​ចាញ់​ក្រុម​ខ្លាំង​​របស់​ហ្វីលីពីន​ Ceres Negros  ដោយ​លទ្ធផល​​រហូត​ដល់ ៩-០ ឯណោះ៕