Moreno ស៊ី​ម៉ោង​របួស​ឲ្យ ​ Real ចាញ់​ Espanyol ១-០ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Moreno ស៊ី​ម៉ោង​របួស​ឲ្យ ​ Real ចាញ់​ Espanyol ១-០

28/02/2018
Real Madrid បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ Espanyol ដោយ​លទ្ធផល​ ១​ ទល់​នឹង​០​ ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​ La Liga សប្ដាហ៍​ទី​២៦​។



ក្រុម​យក្ស​របស់​អេស្ប៉ាញ​ឈ្នះ​៥​ប្រកួត​ជាប់​គ្នា​នា​ពេល​កន្លង​មក​ ប៉ុន្តែ​បាន​ភ្លាត់​ចាញ់​ម្ដង​ទៀត​នៅ​ពេល​លោក​ Zinedine Zidane ទុក​ជើង​កីឡាករ​សំខាន់​មួយ​ចំនួន​សម្រាប់​ Champions League សប្ដាហ៍​ក្រោយ​ ដូចជា​ Cristiano Ronaldo ជា​ដើម។​

គ្រាប់​បាល់​ដែល​ធ្វើ​ឲ្យ​ក្រុម​ជើង​ឯក​ចាស់​ La Liga ចាញ់​កើត​ឡើង​នៅ​ម៉ោង​របួស​នាទី​ ៩០+៣​ ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​កម្លាំង​សំខាន់​ Gerard Moreno។ ខ្សែ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​បាន​ជួយ​ឲ្យ​ Espanyol ឈ្នះ​ Real លើក​ដំបូង​នៅ​២២​ប្រកួត​ចុង​ក្រោយ​ ដោយ​​ធ្លាប់​ស្មើ​ត្រឹម​៣​ដង​ប៉ុណ្ណោះ​​ក្រៅ​ពី​នោះ​គឺ​ចាញ់​ទាំង​អស់​។

ក្រោយ​ចាញ់​កាល​ពី​យប់​មិញ​ Real មាន​១៤​ពិន្ទុ​ក្រោម​គូ​ប្រជែង​ Barcelona និង​​លេង​លើស​ចំនួន​១​ប្រកួត​៕