វៀតណាម រឹបអូសគ្រឿងញៀនមានតម្លៃ ២.៥លានដុល្លារ បម្រុងដឹកចូលដីចិន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

វៀតណាម រឹបអូសគ្រឿងញៀនមានតម្លៃ ២.៥លានដុល្លារ បម្រុងដឹកចូលដីចិន

27/02/2018
(ហាណូយ)៖ បុរស០៥នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទសវៀតណាម ក្រោមបទសង្ស័យថា បានព្យាយាមរត់ពន្ធគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន មានតម្លៃជាង ២.៥លានដុល្លារ ឆ្លងចូលទៅក្នុងទឹកដីចិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរវៀតណាម បុរសទាំង០៥នាក់ខាងលើ ក្នុងនោះមានម្នាក់ឈ្មោះ Tran Van Bang ត្រូវបានចាប់ខ្លួន នៅភាគខាងជើងខេត្ត Cao Bang ជាប់ព្រំដែនជាមួយចិនរួមជាមួយគ្រឿងញៀនហេរ៉ូអ៊ីន១០០គីឡូក្រាម មានប្រភពមក ពីប្រទេសឡាវ ដែលដឹកតាមរថយន្ដមួយគ្រឿងរបស់ពួកគេ។ ជាមួយគ្នានោះដែរ សារព័ត៌មានវៀតណាម Thanh Nien ក៏បានរាយការណ៍ដែរថា ជនសង្ស័យទាំងនេះត្រូវបានចាប់ខ្លួន នៅចន្លោះពីថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្ដាហ៍មុន។

គួរបញ្ជាក់ថា វៀតណាមស្ថិតនៅក្នុងចំណោមប្រទេស ដែលអនុវត្តច្បាប់ពាក់ព័ន្ធនឹងគ្រឿងញៀន តឹងរ៉ឹងជាទីបំផុត។ ពោលគឺបើចាប់បានអ្នកជួញដូរគ្រឿងញៀនខុសច្បាប់មានទម្ងន់ច្រើនជាង៦០០ក្រាម ឬច្រើនជាង២០គីឡូក្រោម​ នោះ ជនល្មើសអាចនឹងប្រឈមមុខនឹងទោសប្រហារជីវិត៕