​គ្រោះរញ្ជួយដីកំរិត៦.១រ៉ិចទ័រ វាយប្រហារលើឆ្នេរភាគខាងកើតប្រទេសឥណ្ឌូនេស៊ី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​គ្រោះរញ្ជួយដីកំរិត៦.១រ៉ិចទ័រ វាយប្រហារលើឆ្នេរភាគខាងកើតប្រទេសឥណ្ឌូនេស៊ី

27/02/2018
(ហ្សាកាតា)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS)​ បានឱ្យដឹងថាគ្រោះរញ្ជួយដីកំរិត៦.១រ៉ិចទ័រ បានវាយ ប្រហារលើតំបន់ Airbuaya នៃឆ្នេរភាគខាងកើតប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាម USGS គ្រោះរញ្ជួយដីនេះ បានកើតឡើងនៅម៉ោងប្រមាណជា ៨៖៣៤នាទីយប់ (ម៉ោងនៅក្នុងតំបន់) ព្រម ទាំងជម្រៅរញ្ជួយទៅក្នុងដី១១.៩២គីឡូម៉ែត្រ។ ប៉ុន្តែភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាត ឬក៏ការប្រកាសពីសញ្ញាអាសន្ននៃរលកយក្សស៊ូណាមិឡើយ៕