ដូណាល់ ត្រាំ បញ្ជូនកូនស្រី​បណ្តូលចិត្ត ទៅចូលរួម​ពិធីបិទព្រឹត្តិការណ៍កីឡា​អូឡាំពិក នៅ​កូរ៉េខាងត្បូង! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដូណាល់ ត្រាំ បញ្ជូនកូនស្រី​បណ្តូលចិត្ត ទៅចូលរួម​ពិធីបិទព្រឹត្តិការណ៍កីឡា​អូឡាំពិក នៅ​កូរ៉េខាងត្បូង!

22/02/2018
​(វ៉ាស៊ីនតោន)៖ កូនស្រីប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ គឺអ្នកនាង អ៊ីវែនកា ត្រាំ (Ivanka Trump) នឹងដឹកនាំប្រតិភូ​អាមេរិក មកចូលរួមពិធី​បិទព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវរងា ក្នុងទីក្រុង ព្យឿងចាង (PyeongChang) ប្រទេស​កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ​ចុងសប្តាហ៍នេះ។ នេះបើតាមប្រភពពី​សេតវិមាន ចុះផ្សាយបន្តដោយ​​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមសេតវិមាន អ្នកនាង Ivanka Trump ជាប្រឹក្សាម្នាក់របស់​លោក ត្រាំ ម្នាក់ផងនោះ គ្រោងនឹងទទួលទាន​អាហារ ពេលល្ងាចជា​មួយប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃសុក្រ​ស្អែកនេះ នៅឯវិមានប្រធានាធិបតី​កូរ៉េខាងត្បូង​នៅអំឡុង​ដែលអ្នកនាង បំពេញទស្សនកិច្ចនៅ​កូរ៉េខាងត្បូង។ ប៉ុន្តែព្រមពេល​ជាមួយគ្នា សេតវិមាន​ក៏បាន​បញ្ជាក់ដែរថា អ្នកនាងមិនមានគំរោងជួបជាមួយ ក្រុមប្រតិភូកូរ៉េខាងជើង​នោះទេ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិក​រដូវរងា ក្នុងទីក្រុង PyeongChang ប្រទេសកូរ៉េខាងត្បូង​បានចាប់ផ្ដើម​ឡើង កាលពី​ថ្ងៃទី០៩ ខែកុម្ភៈ ហើយនឹងត្រូវបិទ​បញ្ចប់នៅ​ថ្ងៃទី២៥ ខែកុម្ភៈនេះ៕