ឥណ្ឌូណេស៊ី៖ មនុស្ស ១១នាក់ ត្រូវកប់ក្រោម​គំនរ​ដីបាក់នៅ​​កោះជ្វា ខណៈ១៤នាក់​ទៀតរង​របួស... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឥណ្ឌូណេស៊ី៖ មនុស្ស ១១នាក់ ត្រូវកប់ក្រោម​គំនរ​ដីបាក់នៅ​​កោះជ្វា ខណៈ១៤នាក់​ទៀតរង​របួស...

22/02/2018
(ហ្សាកាតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី បានឱ្យដឹងនៅ​ថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាង​ហោចណាស់ ១១នាក់បាត់ខ្លួន និង​ ១៤នាក់ទៀតរងរបួស បន្ទាប់ពីគ្រោះ​រអិលបាក់ដី បានវាយប្រហារ​លើស្រុក ប្រេបេស (Brebes) នៃភាគកណ្ដាល​កោះជ្វាស្ថិតនៅ ភាគខាងលិច​នៃប្រទេស។ នេះបើតាមការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមអ្នកនាំ​ពាក្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី លោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) គ្រោះរអិលបាក់​ដីខាងលើបាន​កើតឡើងនៅក្នុង​ភូមិ ផាស៊ឺ ផាន់ចាង (Pasir Panjang) នៅពេលដែល​ជនរងគ្រោះកំពុង​ធ្វើស្រែ ក្បែរ​ជម្រាល​កូនភ្នំមួយ។ លោក Nugroho បញ្ជាក់បន្ថែម​ដូច្នេះថា «បើតាមទិន្ន័យ​ចុងក្រោយ មនុស្ស ១១នាក់បានបាត់ខ្លួន ឬអាចកប់​នៅក្រោម​គំនរដីភក់ ហើយមនុស្ស ១៤នាក់ផ្សេង​ទៀតត្រូវបានជួយសង្រ្គោះ ប៉ុន្តែពួកគេម្នាក់ៗ​សុទ្ធតែមាន​របួស»។
គួរបញ្ជាក់ថា មកទល់​ពេលនេះ ក្រុមអ្នកជួយសង្រ្គោះកំពុងស្វែងរក​អ្នកបាត់ខ្លួន ដោយមានការ​ចូលរួមពីយោធា និងអ្នក​ស្ម័គ្រចិត្ត​ជាច្រើន​នាក់៕