ចូល​រួម​សោកស្ដាយ តារា​ចម្រៀង​ក្នុង​ក្រុម "ចចក​សមុទ្រ" ត្រូវ​ភ្លើង​ឆេះ​ខ្លួន​ធ្ងន់ធ្ងរ​បំផុត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចូល​រួម​សោកស្ដាយ តារា​ចម្រៀង​ក្នុង​ក្រុម "ចចក​សមុទ្រ" ត្រូវ​ភ្លើង​ឆេះ​ខ្លួន​ធ្ងន់ធ្ងរ​បំផុត

22/02/2018
តារា​ចម្រៀង​ក្នុង​ក្រុម "ចចក​សមុទ្រ" ម្នាក់​ឈ្មោះ វេហា បាន​ជួប​គ្រោះ​ថ្នាក់​រលាក​ភ្លើង​ធ្ងន់ធ្ងរ​បំផុត​នៅ​ខេត្ត​ព្រះ សីហនុ កាល​ពី​យប់​មិញ។
រូបភាព៖ ហ្វេសប៊ុក ណារិទ្ធ
លោក អ៊ុក មិន​ណារិទ្ធ ជា​ប្រធាន​ក្រុម​តារា​ចម្រៀង​ខាង​លើ​ដែរជា​សមាជិក​ក្រុម​តារា​ចម្រៀង​ខាង​លើ​ដែរ បាន​បញ្ចេញ​ឲ្យ​ដឹង​ពី​បញ្ញា​នេះ ដែល​មិត្ត​រួម​ក្រុម​របស់​លោក​ឈ្មោះ​វេហា រង​គ្រោះ​ពី​ការ​ឆាប​ឆេះ​ក្លឹប​រាត្រី​មួយ​សន្ធោសន្ធៅ​នា​យប់​មិញ​នៅ​លើ​ទឹក​ដី​ខេត្ត​ព្រះ​សីហនុ ។ យ៉ាង​ណា លោក មិន​បាន​ដឹង​ថា ហេតុការណ៍​ខាង​លើ​កើត​ឡើង​ដោយ​របៀប​ម៉េច​ទេ។

ប៉ុន្តែ វេហោ ជា​សិស្ស​ប្អូន​របស់​លោក ត្រូវ​រលាក​ពេញ​ទាំង​ខ្លួន​ប្រាណ ក្នុង​ករណី​ធ្ងន់ធ្ងរ​បំផុត និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​នា​ប្រទេស​វៀតណាម។ "តាម​មើល​ដូច​សង្ឃឹម​តិច​ណាស់ ឥឡូវ​ពួក​ខ្ញុំ​កំពុង​រៃ​លុយ​គ្នា​ជួយ"។
ក្រុម​ចចក​សមុទ្រ​កាល​ទទួល​ពាន​អាណាចក្រតារា(ក្រេឌីត៖ Kem Sovanna)
ជាមួយ​គ្រោះថ្នាក់​របស់​សិស្ស​រូប​នេះ ណារិន ក៏​បាន​បញ្ចេញ​សារ​អន់​ចិត្ត​មួយ​ដែរ​ថា "ជីវិត​បង​ប្អូន​សិល្បករ​ខ្ញុំ ថោក​ជាង​សត្វ​ឆ្កែ​ទៅ​ទៀត"។ សាមី​ខ្លួន​បាន​ប្រាប់ sabay ថា សារ​នេះ គឺ​អន់​ចិត្ត​នឹង​បង​ប្អូន​តន្ត្រីករ​មួយ​ចំនួន ដែល​មាន​មុខ​សប្បាយ​ជុំ​គ្នា​បាន ដល់​ពេល​គ្នា​មាន​គ្រោះ គ្មាន​នរណា​ចេញ​មុខ​មក​អើពើ​ទេ៕
តារា​ចម្រៀង​ក្រុម​ "ចចក​សមុទ្រ" វេហា​ដែល​គ្រោះ​ថ្នាក់។ (រូប​ថត៖ ហ្វេសប៊ុក ណារិទ្ធ)