១. អាហារមានជាតិខ្លាញ់
មិនថាចៀន បំពង ឬប្រភេទសាច់ដែលមានខ្លាញ់ច្រើន សុទ្ធតែអាចបណ្តាលឲ្យជាតិអាស៊ីតច្រាលឡើង។
២. សាច់ស្ទេក៖ ក្រពះយើងត្រូវការថាមពលច្រើនក្នុងការរំលាយអាហារប្រភេទនេះ ម្យ៉ាងទៀតទោះជារំលាយហើយវាក៏ត្រូវការពេលយូរដើម្បីឲ្យសារជាតិប្រូតេអ៊ីនជ្រាបទៅគ្រប់សារពាង្គកាយដែរ។
៣. ការ៉េម៖ វាមានជាតិស្ករ និងកាបូនហាយដ្រេតខ្ពស់ ដែលបង្កើនថាមពលដល់ខួរក្បាល ប៉ុន្តែជាក់ស្តែងខួរក្បាលយើងត្រូវការសម្រាកពេលគេង យើងមិនអាចចេះតែបន្ថែមថាមពលខុសពេលវេលាបែបនេះទេ។
៤. សូកូឡា៖ អ្នកគួរញ៉ាំវាពេលព្រឹក ឬពេលថ្ងៃវិញដោយសារមានជាតិកាហ្វេអ៊ីនច្រើន។ ពិតមែនហើយ សូកូឡាជួយឲ្យអ្នកមានស្មារតីស្រស់ថ្លានិងការប្រមូលអារម្មណ៍បានល្អ ប៉ុន្តែក៏មិនមែនមកប្រមូលអារម្មណ៍នៅពេលយប់ដែរ។
៥. ភីស្សា៖ ដូចដែលអ្នកបានដឹង ភីស្សាមានគ្រឿងផ្សំដែលមានប្រូតេអ៊ីនច្រើនដូចជា ឈីស ជាដើម ដែលធ្វើឲ្យក្រពះត្រូវការបញ្ចេញជាតិអាស៊ីតច្រើនដើម្បីរំលាយ។
៧. របស់ត្រាំ និងជ្រក់
៨. គ្រឿងស្រវឹង
៩. ភេសជ្ជៈមានជាតិហ្គាស
ប្រភព៖ Kapook ប្រែសម្រួល៖ ឡៃហ៊ាង