Tesla​ ​ធើ​ស៊ី​ទីផ្សារ​ ​BMW​ ​និង Mercedes​ ​បាន​សម្រេច - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Tesla​ ​ធើ​ស៊ី​ទីផ្សារ​ ​BMW​ ​និង Mercedes​ ​បាន​សម្រេច

21/02/2018
ផ្អែក​តាម​តួលេខ​លក់​រថយន្ត​នៅ​ទ្វីប​អឺរ៉ុប​ចុង​ឆ្នាំ​ ​២០១៧​ ​Tesla​ ​បាន​ក្លាយ​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​ផ្គត់ផ្គង់​រថយន្ត​សម្រាប់​ទីផ្សារ​អ្នក​មាន​មួយ​នេះ​ ​ខណៈ​ ​BMW​ ​និង​ ​Mercedes​ ​ដែល​ជា​ម្ចាស់​តំបន់​ក៏​លក់​មិន​ឈ្នះ​ក្រុមហ៊ុន​ឡាន​អគ្គិសនី​របស់​អាមេរិក​នេះ​ផង​ដែរ។
តួលេខ​បង្ហាញ​ថា​ ​Tesla​ ​លក់​ម៉ូដែល​ ​S​ ​គឺ​បាន​ប្រមាណ​ ​១៦ ១៣២​ ​គ្រឿង​ ​និង​គិត​ជា​ភាគរយ​កើន​ ​៣០%។ Mercedes-Benz S-Class​ ​លក់​បាន​ ​១៣ ៣៥៩​ ​គ្រឿង​ ​និង​ ​BMW 7 Series​ ​១១ ៧៣៥​ ​គ្រឿង។
Tesla Model S​ ​ជា​ប្រភេទ​រថយន្ត​គ្រួសារ (Sedan) ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ ​ប៉ុងពីរ​ ​កម្លាំង​ស្មើ​ម៉ាស៊ីន​សាំង​ ​៥១៨​ ​សេះ​ ​សន្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ប្រើ​ពេល​ ​៣,២​ ​វិនាទី​ ​និង​អាច​រត់​ដល់​ល្បឿន​ ​២៥០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ តម្លៃ​ ​(បរទេស)​ ​Tesla Model S​ ​មាន​ប្រមាណ​ ​៧៤ ៥០០​ ​ដុល្លារ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ ឡៃហ៊ាង