Samsung ដាក់​ឲ្យ​ធ្ងន់ ចេញ SSD ថ្មី​ អាច​ផ្ទុក​ទិន្នន័យ​បាន​ដល់​ទៅ​ ៣០TB ក្លាយ​ជា​ SSD ធំ​ជាងគេ​លើ​លោក​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Samsung ដាក់​ឲ្យ​ធ្ងន់ ចេញ SSD ថ្មី​ អាច​ផ្ទុក​ទិន្នន័យ​បាន​ដល់​ទៅ​ ៣០TB ក្លាយ​ជា​ SSD ធំ​ជាងគេ​លើ​លោក​

21/02/2018
ក្រុមហ៊ុន Samsung ចេញ​ SSD ថ្មី​ម៉ូដែល​ PM1643 មាន​សមត្ថភាព​ផ្ទុក​ទិន្នន័យ​បា​ន​ដល់​ទៅ​ ៣០.៧២TB។ Drive ថ្មីទំហំ​តួ​ ២.៥អ៊ីង​នេះ​ បច្ចុប្បន្ន​ជា​ SSD អាច​ផ្ទុក​ទិន្នន័យ​ធំ​ជាង​គេ​លើ​លោក​។
PM1643 មាន​សមត្ថភាព​អាច​ផ្ទុក​វីដេអូ​កម្រិត​ HD បាន​ដល់​ទៅ​ ៥ ៧០០។ សមត្ថភាព​ដ៏​ធំ​នេះ​ មាន​ពីរ​ដង​បើ​ប្រៀប​នឹង​ SSD ១៦TB ពី​មុន​របស់​ Samsung ប្រកាស​កាល​ខែ​មីនា​ ឆ្នាំ​ ២០១៦។
SSD នេះ​ប្រើ​រន្ធ​ភ្ជាប់​ថ្មី​ (Serial Attached SCSI ឬ SAS) ដែល​អាច​ផ្ដល់​ល្បឿន​ Read និង​ Write ដល់​ទៅ​ ២ ១០០MB​ និង​ ១ ៧០០MB ក្នុង​មួយ​វិនាទី ។ នេះ​លឿន​ជាង​បី​ដង​នៃ​ SATA SSD លើ​ទីផ្សារ​ប្រើ​លើ​ Desktop ឬ​ Laptop មួយ​ចំនួន​ រួម​ទាំង​ SSD 850 EVO របស់​ក្រុមហ៊ុន​ Samsung ផ្ទាល់​ផង​ដែរ​។
SSD ម៉ូដែល​ PM1643 មិន​ទាន់​ដឹង​ពេល​ណា​មាន​វត្តមាន​លើ​ទីផ្សារ​នៅ​ឡើយ​ទេ​។ តែ​ Samsung លើកឡើង​ថា​ SAS SSD ក៏​អាច​មាន​ជំនាន់​ ១៦.៣៦TB, ៧.៦៨TB, ៣.៨៤TB, ១.៩២TB, ៩៦០GB និង ៨០០GB ក្នុង​ឆ្នាំ​នេះ​ផង​ដែរ​ ៕

ប្រភព៖ theverge ប្រែ​សម្រួល៖ ឡៃហ៊ាង