ប្រភពពីរបាយការណ៍ក្រៅស្រុកបានបង្ហើបប្រាប់ Nokia 8 Pro នឹងប្រែជាស្មាតហ្វូនធន់ធ្ងន់មួយរបស់ក្រុមហ៊ុន HMD Global ក្នុងការដាក់លក់លើទីផ្សារនាអំឡុងខែ សីហា-កញ្ញា ឆ្នាំ ២០១៨ នេះ។
ចំណុចរសើបមួយនៃត្រកូល Pro អតីតស្មាតហ្វូនមានដើមកំណើតនៅហ្វាំងឡង់ នឹងមានបំពាក់ឈីប Snapdragon 845 ខ្ពស់ផុតលេខ ស្មើ Galaxy S9/S9+ នៃក្រុមហ៊ុន SAMSUNG។
បន្សំការប្រើនូវ Sensor កាមេរ៉ាបែបបញ្ឈរ ២ គ្រាប់ ផលិតដោយក្រុមហ៊ុនល្បីឈ្មោះ Zeiss អមទ្រនាប់ស្កេនខ្ចៅដៃនៅខាងក្រោម ជាមួយកញ្ចប់ស្រោបទាំងផ្នែកខាងមុខនិងខាងក្រោយតួម៉ាស៊ីន។
ពុំមានការបង្ហើបជុំវិញថ្ងៃបរិច្ឆេទចេញលក់ ប៉ុន្តែភាគរយច្រើនគេហ៊ានសន្មតក្រុមហ៊ុន HMD នឹងប្រើប្រាស់ឈ្មោះ Nokia 8 Pro យ៉ាងពិតប្រាកដ។
ប្រភព៖ NokiaPowerUser ប្រែសម្រួល៖ ឡៃហ៊ាង
