ទីផ្សារនាឡិកាឆ្លាតវៃ Apple Watch ហាក់កំពុងត្រូវប៉ាន់ខ្លាំងទាំងក្រៅនិងក្នុងស្រុក ប៉ុន្តែនៅមានអតិថិជនមួយចំនួន បានបង្កើតចម្ងល់ថាតើមានមធ្យោបាយបែបណា អាចសម្គាល់ថានាឡិកានោះ ជាប្រភេទ Series 1, 2 ឬ 3?
+ការផ្ទៀងផ្ទាត់ជាមួយ Model Number:
មិនខុសពីពពួក iPhone អតិថិជនអាចធ្វើការសម្គាល់ជំនាន់នាឡិកា Apple Watch តាមរយៈលេខ Model Number ដែលមានក្នុងក្នុងឧបករណ៍។ យើងចូលទៅកាន់ Setting > General > About ក្រឡេកមើលត្រង់លេខ Model (ឧទាហរណ៍: A1859)។
យកលេខ Model Number មកផ្ទៀងផ្ទាត់ដូចខាងក្រោម៖
Apple Watch Series 3 (GPS + Cellular) ប្រភេទ Stainless Steel និង Aluminum
- ទំហំ 38mm លេខ A1860, A1889, A1890
- ទំហំ 42mm លេខ A1861, A1891, A1892
Apple Watch Series 3 (GPS)
- ទំហំ 38mm លេខ A1858
- ទំហំ 42mm លេខ A1859
Apple Watch Series 2 ប្រភេទ Stainless Steel និង Aluminum
- ទំហំ 38mm លេខ A1757
- ទំហំ 42mm លេខ A1758
Apple Watch Series 1 ប្រភេទ Aluminum
- ទំហំ 38mm លេខ A1802
- ទំហំ 42mm លេខ A1803
Apple Watch Series 1 ប្រភេទធម្មតា
- ទំហំ 38mm លេខ A1553
- ទំហំ 42mm លេខ A1554
Apple Watch Series 1 ប្រភេទ Sport
- ទំហំ 38mm លេខ A1553
- ទំហំ 42mm លេខ A1554
+ការឆែកមើលតាមសំបកខ្នងក្រោយ:
វិធីសាមញ្ញមួយផ្សេងទៀតអ្នកអាចពិនិត្យមើលតាមសំបកខ្នងក្រោយនៃនាឡិកាដោយសម្គាល់តាមអក្សរដែលក្រុមហ៊ុន Apple បានបោះមកស្រាប់។
- ប្រភេទ Apple Watch Series 1,2 ឬ 3
- ទំហំនៃនាឡិកា 38mm ឬ 42mm
- ប្រភេទលោហធាតុដូចជាអាលុយមីញ៉ូម
- ប្រភេទកញ្ចក់ដូចជា Ion-X Glass
- ប្រភេទ GPS
- មុខងារការពារជម្រៅទឹក WR-50M (ដល់ជម្រៅ ៥០ ម៉ែត្រ)។
ប្រភព៖ Apple | imore ប្រែសម្រួល៖ ឡៃហ៊ាង
