រូបតំណាងប្រភេទអេក្រង់ដាម
តាមការបកស្រាយពី Apple ជុំវិញបញ្ហានេះ ថានោះមកពីធម្មជាតិរបស់អេក្រង់ OLED ប៉ុន្តែក៏មានដំណោះស្រាយចង់បញ្ចៀសមិនឲ្យកើតមានលើទូរសព្ទតម្លៃជាង ១ ពាន់ដុល្លាររបស់ខ្លួន។១.ប្រាកដថាអ្នកកំពុងប្រើ iOS ជំនាន់ក្រោយបង្អស់៖
ស្រដៀងនឹង Apple បានលើកឡើង អ្នកប្រើប្រាស់ចាំបាច់ត្រូវដើរតាមការវិវត្តនៃជំនាន់ប្រព័ន្ធប្រតិបត្តិដែលខ្លួនបានបញ្ចេញ ក្នុងគោលដៅពង្រឹងប្រព័ន្ធសុវត្ថិភាពនិងជួសជុលចន្លោះប្រហោងធ្លាប់កើតមានលើ iOS ចាស់។
ដើម្បីដំណើរការ Update អ្នកប្រើប្រាស់ត្រូវចុចចូលទៅ Settings > General > Software Update បើមិនឃើញអ្វីប្លែក មានន័យថាឧបករណ៍ឈរលើ iOS ក្រោយរួចជាស្រេច។
២.ដាច់ខាតការប្រើពន្លឺខ្លាំងជ្រុល៖
អ្នកជំនាញបានណែនាំឲ្យអ្នករាល់គ្នាគួរទម្លាក់ពន្លឺនៃអេក្រង់ឲ្យមកនៅទាបល្មមឬប្រើប្រាស់មុខងារ Auto-Brightness ជៀសវាងការបើកពន្លឺខ្លាំងដល់អស់ ដែលក្រៅពីអាចជួបបញ្ហាអេក្រង់ដាម ទៀតសោតក៏ស៊ីថ្មសាហាវផងដែរ។
៣.ប្រើមុខងារ Auto-Lock៖
ស្តាប់ទៅវារាងសាំញ៉ាំបន្តិច ដែលត្រូវបើកមុខងារច្រើនខុសពីការប្រើប្រាស់ទូទៅ ប៉ុន្តែក៏អាចទប់ស្កាត់លើភាពដាមនៃរូបជាន់គ្នា ប្រសិនអ្នកកំណត់មុខងារ Auto-Lock រយៈពេល ៣០ នាទី ដែលក្នុងឧបករណ៍បានចែងមកស្រាប់។ ចូលទៅកាន់ Settings > Display & Brightness > Auto-Lock។
+ដំណោះស្រាយភ្លាមៗបើជួបបញ្ហាអេក្រង់ដាម៖
ករណីសុខៗស្រាប់តែជួបបញ្ហាដូចបានរៀបរាប់ខាងលើ ម្ចាស់ iPhone X គ្រប់រូបត្រូវប្រញាប់អនុវត្តតាមជំហានខាងក្រោម៖
- បិទ iPhone X ទុកចោលរយៈពេល ១០ នាទីឬលើសពីនេះ
- បើកវាត្រលប់មកវិញ
- ករណីនៅតែបន្តជួបបញ្ហាដដែល បិទចោលរយៈពេល ១ ទៅ ២ ម៉ោងបន្តទៀត
- អាចបិទចោលដល់មួយយប់ពេញ ប្រសិនបញ្ហានៅកើតមាន
- ក្នុងដំណាក់កាលនេះ បើបញ្ហាដោះស្រាយមិនទាន់បានសម្រេច អ្នកគួរសាកល្បងប្រើ ១ ទៅ ២ ថ្ងៃ ព្រោះប្រភេទអេក្រង់ OLED ខ្លះ នឹងប្រែទៅជាសភាពដើមវិញដោយឯកឯង។
#បញ្ជាក់: លក្ខខណ្ឌចាំបាច់ក៏អាចយកទៅទីតាំងដែលអ្នកបានទិញ ឲ្យជួយត្រួតពិនិត្យមើល ណាមួយម៉ូដែលនេះបច្ចុប្បន្នទីផ្សារក្នុងស្រុក ក៏ដាក់លក់ប្រភេទមានប័ណ្ណធានាផងដែរ ថ្វីបើពុំមាន Apple Store អតិថិជនក៏អាចស្វែងរកហាងចែកចាយដែលនៅជិតលោកអ្នកបំផុត។
ប្រភព៖ idropnews ប្រែសម្រួល៖ ឡៃហ៊ាង