​ធ្លាយ​រូប​​ស្រស់ៗ​ Nokia 7 Plus ឃើញ​ភ្លាម​ ជាប់​ចិត្ត​ភ្លែត​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​ធ្លាយ​រូប​​ស្រស់ៗ​ Nokia 7 Plus ឃើញ​ភ្លាម​ ជាប់​ចិត្ត​ភ្លែត​

16/02/2018
ចចាមអារ៉ាម​កន្លង​មក​បាន​ចេញ​ផ្សាយ​ថា​ Nokia 7 Plus និង Nokia 1 នឹង​បង្ហាញ​នៅ​ក្នុង​ឆ្នាំ​ ២០១៨ នេះ។ ត្បិត​ថា​ក្រុមហ៊ុន​ HMD Global មិន​បាន​បញ្ជាក់​ពី​វត្តមាន​របស់​ទូរសព្ទ​ទាំង​ពីរ​ ប៉ុន្តែ​ពេល​នេះ​គណនី​ Twitter ឈ្មោះ​​ Evan Blass បាន​បង្ហាញ​រូបភាព​ស្រស់​ៗ​​​របស់​ Nokia 7 Plus និង Nokia 1។
រូបភាព​បាន​បង្ហាញ​ថា​ Nokia 7 Plus ទំនង​ជា​ស្មាតហ្វូន​ម៉ាក​ Nokia ដំបូង​គេ​ដែល​មាន​ប្រើ​អេក្រង់​មាត្រដ្ឋាន​ 18:9 ហើយ​មាន​​ស៊ុម​​អេក្រង់​ស្ដើង។ ការ​ចុះ​ផ្សាយ​កន្លង​មក​ឲ្យ​ដឹង​អេក្រង់​នេះ​មាន​ទំហំ​ ៦ អ៊ីញ​ ហើយ​វា​មាន​បំពាក់​បន្ទះ​ឈីប​ Snapdragon 660, RAM ទំហំ​ ៤ GB, អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤ GB និង​មាន​រន្ធ​ដោត​កាស​ 3.5 mm ផង​ដែរ។
នៅ​ផ្នែក​ខាង​ក្រោម​ Nokia 7 Plus មាន​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​, ទ្រនាប់​ស្កេន​ម្រាម​ដៃ និង​មាន​ជា​ឡូហ្គោ​ Android One ផង​ដែរ​ ​នេះ​មាន​ន័យ​ថា​វា​នឹង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​​ Android ​ដែល​អាច​ទទួល​បាន​ការ​អាប់ដេត​ឡើង​ទៅ​ជំនាន់​ថ្មី​រយៈពេល​ ២ ឆ្នាំ។
Nokia 1
ចំពោះ​ Nokia 1 វិញ​ជា​ស្មាតហ្វូន​លំដាប់​​ក្រោម ដែល​ទំនង​ជា​មាន​ RAM ទំហំ​ ១ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ ៨ GB។ Nokia 1 អាច​នឹង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Go ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ផលិត​ជា​ពិសេស​សម្រាប់​ទូរសព្ទ​​លំដាប់​មធ្យម។

ទាំង​ Nokia 7 Plus និង Nokia 1 រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ MWC ឆ្នាំ​ ២០១៨ នា​ចុង​ខែ​កុម្ភៈ​នេះ៕ ​​​​​


ប្រភព៖ PhoneArena ប្រែ​សម្រួល៖ ឡៃហ៊ាង