សហរដ្ឋអាមេរិក​ឧបត្ថម្ភឧបករណ៍​ពិសេស ២,៥០០គ្រឿង ដល់កងទ័ព​អ៊ុយក្រែន ដើម្បី​ទប់ទល់​ស្ថានការណ៍​នៅភាគ​ខាងកើត! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក​ឧបត្ថម្ភឧបករណ៍​ពិសេស ២,៥០០គ្រឿង ដល់កងទ័ព​អ៊ុយក្រែន ដើម្បី​ទប់ទល់​ស្ថានការណ៍​នៅភាគ​ខាងកើត!

15/02/2018
(កៀវ)៖ សហរដ្ឋអាមេរិក​បានផ្គត់ផ្គង់​​​ដល់​​អ៊ុយ​ក្រែន​​ នូវ​ឧបករណ៍​សម្រាប់មើល​ពេលយប់ (Night Vision) ប្រមាណ ២,៥០០គ្រឿង ក្រោមក្របខណ្ឌ​នៃ​​ជំនួយផ្នែកសន្តិសុខ​ ៨៥០លានដុល្លារ ដែលទីក្រុង​វ៉ាស៊ីនតោន​​បានផ្តល់ឲ្យ​រដ្ឋាភិបាល​ទីក្រុង​កៀវ​ ចាប់តាំងតែ​ពី​​ឆ្នាំ​២០១៤មក។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨។
ស្ថានទូតអាមេរិក​​ប្រចាំនៅអ៊ុយក្រែន បានប្រកាស​នៅលើបណ្តាញ Twitter ​នាថ្ងៃពុធ​សប្តាហ៍នេះថា «​ថ្ងៃនេះ​ឧបករណ៍ Night Vision ចំនួន ២,៥០០គ្រឿង​ផ្សេងទៀត ត្រូវបានបញ្ជូន​ទៅឲ្យដៃគូ​របស់យើង នៅឯក្នុងជួរកង​កម្លាំងប្រដាប់​អាវុធអ៊ុយក្រែន ដោយ​បរិក្ខា​យោធា​ទាំងនេះ នឹងជួយ​កងទ័ព​អ៊ុយក្រែន អាចបន្ត​ប្រុង​ជើងការ​​ដោយ​ប្រសិទ្ធភាព​ជាប់ជានិច្ច និងការពារសន្តិសុខ​​ជូន​ប្រជាពល​រដ្ឋ​អ៊ុយក្រែន»។
ឯកអគ្គរដ្ឋទូតអាមេរិក​នៅអ៊ុយក្រែន លោកស្រី ម៉ារៀន យ៉ូវ៉ាណូវិច (Marie Yovanovitch) ដែលចូលរួមក្នុង​ពិធីប្រគប់ឧបករណ៍​ខាងលើ​បាននិយាយ​ថា ​​ពួកឧទ្ទាម ដែលបង្កការគំរាមកំហែង​ដល់អធិបតេយ្យភាព​ នៃប្រទេស​អ៊ុយក្រែន មិនអាចលាក់ខ្លួន​នៅ​ក្រោមស្រមោលនៃពេលរាត្រី​​ទៀតឡើយ។

គួរជម្រាបថា កាលពី​ខែមេសា ឆ្នាំ២០១៤ រដ្ឋាភិបាល​ទីក្រុងកៀវ ​​បានបើកប្រតិបត្តិការ​យោធា​ប្រឆាំងនឹង​​តំបន់ Donbass ដែល​បាន​បដិសេធមិនទទួល​ស្គាល់រដ្ឋាភិបាលថ្មី​របស់អ៊ុយក្រែន ​ដែលបានឡើងក្តោបក្តាប់​អំណាច តាមរយៈទង្វើដែល​​ប្រជាជន​​នៅ​តំបន់​នេះ​ ​ចាត់ទុកថា​ជាការធ្វើ​រដ្ឋប្រហារ៕