នៅថ្ងៃទី ១៤ ខែកុម្ភៈ Facebook Messenger បង្ហាញ Effects ពិសេសៗលើផ្ទាំងជជែកកម្សាន្ត ជូនដល់គូសង្សារបង្កើនចំណងមិត្តភាព។
មុខងារថ្មីនេះនឹងដំណើរការ សម្រាប់អ្នកដែលកែប្រែទិន្នន័យចំណងមិត្តភាព (Relationship status) នៅថ្ងៃពិសេសនេះ និងថ្ងៃបន្ទាប់។ ប្រភេទ Relationship ដែលអាចប្រើបានរួមមាន In a Relationship, Engaged, In a Civil Union, Married, In a Domestic Partnership និង In an Open Relationship ។
ពេលអ្នកផ្លាស់ប្ដូរទិន្នន័យក្នុង Profile អ្នកនឹងទទួលបាន Notification ក្នុងកម្មវិធី Messenger។ ក្នុងផ្ទាំងសារ នឹងមាន Effect រូបបេះដូង លើអេក្រង់ពេលអ្នកបើកសារជជែកកម្សាន្ត។
មុខងារដទៃទៀតរួមមាន Filters និង Effects ជាច្រើនក្នុងកាមេរ៉ា Messenger។ អ្នកមានជម្រើស Filter រូបបេះដូងលើភ្នែក ដែលមានចលនា។ Filters ទាំងនេះក៏អាចប្រើលើការជជែកកម្សាន្តជាវីដេអូលើកម្មវិធី Messenger ផងដែរ៕
ប្រភព៖ DigitalTrends ប្រែសម្រួល៖ ឡៃហ៊ាង
