សហរដ្ឋអាមេរិក​រំលែកកញ្ចប់​ថវិកាយោធា ទៅអភិវឌ្ឍន៍​ដ្រូន-ឡាស៊ែរ ដែលអាច​បាញ់កម្ទេចមីស៊ីលផ្លោង... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក​រំលែកកញ្ចប់​ថវិកាយោធា ទៅអភិវឌ្ឍន៍​ដ្រូន-ឡាស៊ែរ ដែលអាច​បាញ់កម្ទេចមីស៊ីលផ្លោង...

14/02/2018
(វ៉ាស៊ីនតោន)៖ នៅក្នុងចំណោម​កញ្ចប់ថវិកាស្នើសុំ ៩.៩ពាន់លានដុល្លារ សម្រាប់ឆ្នាំ​សាពើពន្ធ​២០១៩ ទីភ្នាក់ងារ​ការពារ​មីស៊ីល​អាមេរិក (MDA) មានផែនការ​យកថវិកា ៦៦លានដុល្លារ​ ទៅអភិវឌ្ឍន៍យន្ដហោះគ្មាន​មនុស្សបើក ឬ​ដ្រូនបំពាក់ បច្ចេកវិទ្យា​ឡាស៊ែរ (​Laser) ដែលអាចប្រើប្រាស់​កម្ទេចមីស៊ីលផ្លោង​ ក្នុងរយៈពេលខ្លី​ក្រោយត្រូវបាន​បាញ់ ឬមុនពេល ហោះឡើង។ នេះបើតាមការ​ចេញផ្សាយដោយ ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ​ ឆ្នាំ២០១៨។
យោងតាម MDA លុយ ៦១លានដុល្លារ នឹងត្រូវចាយ​សម្រាប់ការអភិវឌ្ឍឡាស៊ែរ​ ទុកបំពាក់លើយន្ដហោះដ្រូន​ឈ្មោះ Low Power Laser Demonstrator (LPLD) ខណៈ០៥លានដុល្លារ​ទៀត គឺដើម្បីបង្កើន​ថាមពលឡាស៊ែរ​ដែលអាចមាន សមត្ថភាពបាញ់​កម្ទេញគ្រាប់​មីស៊ីលផ្លោង។ «LPLD ប្រើប្រាស់​បច្ចេកវិទ្យា​ឡាស៊ែរ ដូចគ្នានឹងបច្ចេក​វិទ្យាបណ្ដាញ​ទំ​នាក់ទំនង fibers​ អុបទិច ហើយការបង្កើត​ឡាស៊ែរ​ដ៏មានអនុភាព​ តាមរយៈការ​ប្រើប្រាស់ fibers​ រឹង គឺជារឿង​បញ្ហាសមញ្ញ​នៃការ​បញ្ចូល ហ្វៃប៊ឺស៍ (fibers) ជាច្រើនទៅ​ក្នុងវា​តែប៉ុណ្ណោះ»។ នេះបើតាម MDA។
គួរបញ្ជាក់ថា បើតាម MDA យន្ដហោះដ្រូន LPLD ត្រូវមានសមត្ថភាព​ធន់នៅរយៈកម្ពស់ ៦៣,០០០ feet (១៩គីឡូ​ម៉ែត្រ), មានការស៊ូទ្រាំ​ក្នុងការហោះហើរ​ រយៈពេល ៣៦ម៉ោង​ ព្រមទាំងអាច​ផ្ទុកទម្ងន់បាន ៥,០០០ Pounds (២,២៦៧គីឡូក្រាម) និងមាន​កាណុងឡាស៊ែរ ពី ១៤០ ដល់ ២៨០គីឡូវ៉ាត់​ផងដែរបំពាក់​នៅលើវា៕​