អភិបាលខេត្តពោធិ៍សាត់ ប្រាប់អង្គបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភាទាំងអស់ ធ្វើយ៉ាងណាគូសឲ្យត្រូវគូសឲ្យចំ និងសូមកុំឲ្យអវត្តមាន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អភិបាលខេត្តពោធិ៍សាត់ ប្រាប់អង្គបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភាទាំងអស់ ធ្វើយ៉ាងណាគូសឲ្យត្រូវគូសឲ្យចំ និងសូមកុំឲ្យអវត្តមាន

13/02/2018
(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ បានផ្តាំផ្ញើដល់អង្គបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភាទាំងអស់ ត្រូវធ្វើយ៉ាងណា គូសឲ្យត្រូវ គូសឲ្យចំ និងសូមកុំឲ្យអវត្តមាន នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
ជាងនេះទៅទៀត គប្បីបន្តការយកចិត្តទុកដាក់ ក្នុងការបំពេញការងារទាំងផ្លូវរដ្ឋ និងទាំងផ្លូវមហាមេគ្រួសារ ត្រូវផ្សព្វផ្សាយ និងផ្លាស់ប្តូរក្រមសីលធម៌ ដោយប្រកាន់ភ្ជាប់នូវព្រហ្មវិហារធម៌ ទាំង៤ មានវប្បធម៌សាមគ្គីចែករំលែកដល់ថ្នាក់ក្រោម កុំយកទួនាទីភារកិច្ច ដែលរដ្ឋប្រគល់ជូន ទៅធ្វើអាជីវកម្ម បក្ខពួកគ្រួសារនិយម មានការរើសអើង និងលាបពណ៌គ្នា ដែលនាំឲ្យ ប៉ះពាល់ ដល់អារម្មណ៍មន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋ ដែលពួកគាត់តែងតែគោរពស្រឡាញ់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាំមកនូវសុខសន្តិភាព ស្ថេរភាព និងការ អភិវឌ្ឍន៍លើគ្រប់វិស័យ។
លោក ម៉ៅ ធនិន បានផ្តាំផ្ញើបែបនេះ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ របស់គណបក្សប្រជាជនកម្ពុជា ភូមិភាគទី៧ មណ្ឌលពោធិ៍សាត់ នៅស្នាក់ការ គណបក្សស្រុកបាកាន ដោយបានការចូលរួមពីលោក ម៉ក់ រ៉ា អនុប្រធានគណៈកម្មាធិកាគណបក្សខេត្ត លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បេក្ខជនសមាជិកព្រឹទ្ធសភា គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ក្រុមប្រឹក្សាស្រុក ឃុំ និងថ្នាក់ដឹកនាំគណបក្ស ស្រុក ឃុំ ទូទាំងស្រុកបាកាន ជាង១០០នាក់។

នៅក្នុងឱកាសនោះ លោកក៏បានដាក់ចេញនូវវិធានការ ដោយគ្មានការលើកលែងចំពោះប្រជាពលរដ្ឋ ក៏ដូចជាអ្នកមានធនធាន និងមានអំណាច ហ៊ានឈូសទន្ទ្រានដីបឹង និងដីផ្លូវ សាធារណៈ ដើម្បីធ្វើស្រែ ឬធ្វើជាកម្មសិទ្ធិ ដែលប្រជាពលរដ្ឋភាគច្រើនស្អប់ខ្ពើមនឹងទង្វើរទាំងនោះ ត្រូវដកខ្លួនជាប្រញ៉ាប់ បើមិនដូច្នោះទេនឹងចាត់វិធានការតាមផ្លូវច្បាប់។ ហើយមេភូមិ មេឃុំជាអាណាព្យាបាល ដែលនៅជិតបំផុត ត្រូវចូលរួមត្រួតពិនិត្យយន្តការនេះ ឲ្យបានម៉ត់ចត់ ដែលពាក់ព័ន្ធទៅនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋយើង។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នឹងប្រពឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ សម្រាប់គណបក្សប្រជាជនកម្ពុជា ភូមិភាគ៧ (ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ) មានបេក្ខជនឈរឈ្មោះពេញសិទ្ធិ៩រូប និងបេក្ខជនបម្រុង៩រូប៕