ឈ្នះឆ្នោតជាង១លានដុល្លារ សប្បាយចិត្តពេកធ្វើឲ្យបាត់កន្ទុយសន្លឹក ចុងក្រោយខកចិត្តបាញ់សម្លាប់ខ្លួនតែម្តង! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឈ្នះឆ្នោតជាង១លានដុល្លារ សប្បាយចិត្តពេកធ្វើឲ្យបាត់កន្ទុយសន្លឹក ចុងក្រោយខកចិត្តបាញ់សម្លាប់ខ្លួនតែម្តង! ! !

13/02/2018
ថៃ៖ មនុស្សកំពូលសំណាងម្នាក់បានត្រូវឆ្នោតរង្វាន់ធំមានតម្លៃជាង១លានដុល្លារ បានបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីគាត់ខកចិត្តយ៉ាងខ្លាំង ដែលធ្វើឲ្យបាត់កន្ទុយសន្លឹកឆ្នោតសម្រាប់ទៅបើកយកលុយជាង១លានដុល្លារនោះ។ ជនរងគ្រោះ ដែលបានបាញ់សម្លាប់ខ្លួនឯងនោះមានឈ្មោះថា Jirawut Pongphan អាយុ៤២ឆ្នាំ រស់នៅក្នុងខេត្ត Chonburi​ ភាគខាងលិចប្រទេសថៃ។ មុនថ្ងៃកើតហេតុមួយថ្ងៃជនរងគ្រោះបានជប់លៀង និងអបអរក្នុងឱកាសដែលគាត់បានត្រូវឆ្នោតនេះយ៉ាងសប្បាយរីករាយជាមួយនឹង មិត្តភក្តិ និងក្រុមគ្រួសារ​ និងបានជូនដំណឹងទៅក្រុមហ៊ុនលក់ឆ្នោតថា ព្រឹកស្អែកគាត់នឹងទៅបើកលុយហើយ។
តែជាសំណាងអាក្រក់នៅព្រឹកឡើងគាត់ស្រាប់តែរកកន្ទុយសន្លឹកឆ្នោតនោះមិនឃើញទាល់តែសោះ មិនដឹងជាមានអ្នកណាលួច ឬគាត់បានច្រលំដៃទុកនៅទីណានោះទេ។ ដោយការខកចិត្ត និងមិនចង់ជាប់ឈ្មោះជាជនឆរបោក ដែលត្រូវទៅដោះស្រាយជាមួយក្រុមហ៊ុនឆ្នោត គាត់បានសម្រេចយកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯងតែម្តង។ សូមបញ្ជាក់ថាទឹកប្រាក់សរុបដែលគាត់ត្រូវបានពីក្រុមហ៊ុនឆ្នោតនោះមានចំនួនសរុប ១,៣២១,៦១៥.០០ ដុល្លារអាមេរិក ហើយមុននឹងគាត់សម្លាប់ខ្លួនជនរងគ្រោះបានបន្សល់ទុកនូវសំបុត្រមួយច្បាប់ដោយសរសេរថា “កុំធ្វើបាបគ្រួសាររបស់ខ្ញុំអី ខ្ញុំពិតជាបានត្រូវឆ្នោតមែន”។ ពេលនេះប៉ូលិសកំពុងតែបើកការស៊ើបអង្គេតករណីនេះផងដែរ ក្រែងមានព័ត៌មានលំអិតបន្ថែម ជុំវិញករណីនេះ។