បិទព្រលាន​យន្តហោះ​​ទីក្រុង​ឡុងដ៍​ភ្លាមៗ ក្រោយរកឃើញ​គ្រាប់បែក សល់ពី​សម័យសង្គ្រាមលោក នៅក្បែរផ្លូវហោះហើរតែម្តង! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បិទព្រលាន​យន្តហោះ​​ទីក្រុង​ឡុងដ៍​ភ្លាមៗ ក្រោយរកឃើញ​គ្រាប់បែក សល់ពី​សម័យសង្គ្រាមលោក នៅក្បែរផ្លូវហោះហើរតែម្តង!

12/02/2018
(ឡុងដ៍)៖ អាកាសយានដ្ឋាន​​​​ទីក្រុងឡុងដ៍ ត្រូវបានប្រកាស​ឲ្យ​បិទទ្វារជា​បន្ទាន់ នៅថ្ងៃចន្ទ​នេះ បន្ទាប់ពីក្រុមជំនាញ​​បានរកឃើញ​​គ្រាប់បែក ដែលនៅសេសសល់​​តាំងពីសម័យ​សង្គ្រាមលោក​​លើកទី ២ នៅក្បែរផ្លូវបើកបររបស់យន្តហោះ​​ត្រង់ច្រក George V Dock។ នេះបើតាម​ការ​​ចេញផ្សាយ​ដោយ សារព័ត៌មាន​អង់គ្លេស Metro នារសៀលថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
ប៉ូលិសជំនាញ​បានអះអាងថា គ្រាប់ខាងលើត្រូវបាន​រកឃើញ​តាំងពីម៉ោង ១០៖០០នាទី​ យប់ថ្ងៃអាទិត្យ (ម៉ោងនៅទីក្រុងឡុងដ៍) ហើយទើបក្រោយ​បញ្ជាក់​ច្បាស់លាស់ បាននាំឲ្យផ្នែកគ្រប់គ្រង​ព្រលានយន្តហោះ សម្រេចបិទទ្វារ​ជាបណ្តោះអាសន្ននៅព្រឹក​ថ្ងៃចន្ទ តែម្តង ដែលវាមានន័យថា ជើងហោះហើរជាច្រើន​ត្រូវផ្អាកជាបណ្តោះ​អាសន្នសិន។
គួរបញ្ជាក់ថា ព័ត៌មានបន្ថែម​អំពីគ្រាប់បែក នៅមិនទាន់មាន​ការបញ្ជាក់​ឡើយ ប៉ុន្តែប៉ូលិស​បាន​បង្កើតតំបន់​គ្រោះថ្នាក់​នៅជុំវិញគ្រាប់បែក ក្នុង​ចម្ងាយ​ប្រមាណ ២១៤ម៉ែត្រ ដែលតម្រូវឲ្យផ្នែក​អាកាស​​យានដ្ឋាន ធ្វើការជម្លៀស​ចេញនូវ​មនុស្ស និងទ្រព្យសម្បត្តិ​នានា​ជាបន្ទាន់ ដើម្បីបង្ការ​ការខូចខាត​ជាយថាហេតុ។ សម្រាប់​ពេលនេះ ក្រុមជំនាញ​កំពុងសហការជា​មួយកងទ័ព​ជើងទឹកអង់គ្លេស ដើម្បីដោះគ្រាប់បែក​នោះចេញ៕